Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ FAO ប្រាប់​កម្ពុជា ពី​ស្ថានភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

spot_img

​ភ្នំពេញ ​៖ ​តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា បាន​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​កសិកម្ម ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​ដ៏​មហន្តរាយ​នេះ នាពេល​អនាគត​ផង​ដែរ ។​

​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧ​សាភា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប Dr. Alexandre Huynh តំណាង​អង្គារ FAO ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ផ្នែក​សុខភាព​សត្វ និង​សហការី​ដែល​អញ្ជើញ​មក​ពី​ទីស្នាក់ការ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការ​សហ​ប្រជាតិ​ប្រចាំ​ទីក្រុង​បាងកក និង​អង្គការ OIE ផងដែរ​។ ជំនួប​នេះ​មានបំណង​ធ្វើ​ការពិភាក្សា​ទាក់ទង​នឹង​វិធានការ​អង្កេត​តាមដាន ត្រួតពិនិត្យ ការពារ និង​ទប់ស្កាត់​ជំងឺ ឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​សូម​អនុញ្ញាត​បញ្ជាក់ជូន​ថា ​តាមរយ​:​ការ​អ​ញ្ញើញ​ជា​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រុម​ការងារ​ជំនាញ​ផ្នែក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដឹកនាំ​ដោយ Dr. Fillip Claes បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ៣១ ខែ​ឧសភា​។ ក្នុង​ជំនួប​ពិភាក្សា Dr. Fillip បាន​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ដោយ​សង្ខេប​ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​ដ៏​មហន្តរាយ​នេះ​នាពេល​អនាគត​ផង​ដែរ និង​ជា​ពិសេស​គោលបំណង​សំខាន់​នៃ​បេសកកម្ម​របស់​ក្រុម​ការងារ​មក​កម្ពុជា​នា​ពេលនេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ក្រុម​ការងារ​ជំនាញ​ដែល​បាន​អញ្ជើញ​មក​ធ្វើ​បេសកកម្ម​នៅ​កម្ពុជា​ដើម្បី​តាមដាន និង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​ការផ្សព្វផ្សាយ​ពី​បញ្ហា​ជំងឺ វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺប៉េសត្ត​ជ្រូក​អាហ្វ្រិកនេះ​។ លោក​បន្ថែម​ទៀត​ថា ដោយ​យល់ឃើញ​ពី​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​នៃ​ជំងឺ​នេះ​ដល់​ឧស្សាហកម្ម​ជ្រូក កន្លងមក​ក្រសួង​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ត្រូវ​សហការ​ជាមួយ​អន្តរ​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម សមាគម​អ្នក​ចិញ្ចឹម​ជ្រូក ផលិត​ករ អាជីវករ ដោយ​ត្រូវ​រូ​ម​គ្នា​អនុវត្ត​យ៉ាង​ខ្ជាប់ ខ្ជួន​នូវ​ខ្លឹមសារ​នៃ​សារាចរ​ណែ នាំ​លេខ​១១៩ សរ​ណន​.​ក​សក ចុះ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ។ ជាងនេះទៅទៀត ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ និង​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ទាំង ០៧ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវ​អនុវត្ត​ខ្លឹមសា​រាចរ​ណែនាំ​លេខ​១១៩ ឲ្យមាន​ប្រសិទ្ធភាព បើ​មាន​ការ​ថ្លោះ​ថ្លោយ​នឹង​ត្រូវ​ប្រឈម​មុខ​ចំ​ពោះ​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​។ ដោយឡែក​អ្នក​ចិញ្ចឹម​ជ្រូក ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​លក់​សាច់ អ្នក​នាំ​ចូល​ជ្រូក ក៏ត្រូវ​ចូលរួម​សហការ​អនុវត្ត​សារាចរ​ណែនាំ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​ជូនពរឲ្យ​បេសកកម្ម​របស់​ក្រុម​ការងារ​ជំនាញ​នេះ ទទួលបាន​ជោគជ័យ និង​សុខ​សុវត្ថិភាព ហើយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ត្រូវ​ផ្តល់​កិច្ច​សហការ​ឲ្យបាន​ពេញលេញ​ល្អ ប្រយោជន៍​ដើម្បី​សុវត្ថិភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​វិស័យ​ឧស្សាហកម្ម​ជ្រូក​នៅ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​៕​ ដោយ​៖​កូឡាប​

      

spot_img
×