Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ក្បាច់គុន​តៃក្វាន់​ដូ និង​ក្បាច់គុន​យុទ្ធ​ក្រ​មខ​ម របស់​កង​អន្តរាគមន៍​ថ្មើរជើង​មូលដ្ឋាន​សមុទ្រ​

spot_img

ខេត្ត​ព្រះសីហនុ​៖ ទីបញ្ជាការ​មូលដ្ឋាន​សមុទ្រ បាន​រៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ក្បាច់គុន​តៃក្វាន់​ដូ និង​ក្បាច់គុន​យុទ្ធ​គុន​ក្រ​មខ​ម របស់​កង​អន្តរាគមន៍​ថ្មើរជើង​មូលដ្ឋាន​សមុទ្រ មាន​ទីតាំង​នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ​។​

​ពិធី​នេះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ហ្វឹកហ្វឺន​បណ្តុះបណ្តាលរបស់​ការិយាល័យ​ហ្វឹកហ្វឺន​មូលដ្ឋាន​សមុទ្រ បានឱ្យដឹងថា វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​៩១​ថ្ងៃ​។ ក្នុងនោះ​ហ្វឹកហ្វឺន​ជាក់ស្តែង​មាន​រយៈពេល ៦៥​ថ្ងៃ និង​រៀន​ក្បាច់គុន​តៃក្វាន់​ដូ មាន​រយៈពេល​៣០​ថ្ងៃ ឬ​ស្មើ​២៥០​ម៉ោង ព្រមទាំង​ក្បាច់គុន​យុទ្ធ​ក្រ​មខ​ម មាន​រយៈពេល​៣៣​ថ្ងៃ ឬ​ស្មើនឹង ២៣១​ម៉ោង​។ ចំពោះ​ការប្រឡង​ត្រួតពិនិត្យ​មាន​រយៈពេល​០២​ថ្ងៃ ឬ​ស្មើនឹង​១៤​ម៉ោង ហើយ​មាន​សិក្ខាកាម​សរុប​ចំនួន ៦០​នាក់ និង​យោធា​ចារ្យ​ចំនួន​០៥​នាក់​។​

​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមនាវីឯក អ៊ុក សីហា មានប្រសាសន៍ថា ក្រៅ​ពី​ការងារ​ជំនាញ ក្នុង​មួយ​ឆ្នាំៗ កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កងទ័ពជើងទឹក ទៅតាម​ផែនការ របស់​ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​សច្ចាប័ន របស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងទឹក ប្រយោជន៍​ដើម្បី​បណ្តុះបណ្តាល និង​បំប៉ន នូវ​គ្រប់​ជំនាញ​បច្ចេកទេស រៀនសូត្រ​វគ្គនយោបាយ អប់រំ​ចិត្តសាស្ត្រ ជំនាញ​មុជទឹក (​ស្គូបា​) និង​យុទ្ធ​គុន​នានា​ជាដើម​។

លោក​បន្តថា ជាក់ស្តែង ពេលនេះ កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ក្បាច់គុន​តៃក្វាន់​ដូ និង​ក្បាច់គុន​យុទ្ធ​ក្រ​មខ​ម ដើម្បី​លើក​កំពស់​សមត្ថភាព​ជំនាញ របស់​កងទ័ពជើងទឹក​កម្ពុជា ឲ្យមាន​គុណភាព ដើម្បី​បំរើ​ដល់​កិច្ច​ការពារ​បូរណភាព​ដែនសមុទ្រ កោះ ជ្រោយ​នៃ​មាតុភូមិ ការពារ​នូវ​សុខសន្តិភាព រួមចំណែក​ក្នុង​កិច្ច​ការពារ​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​ខាងមុខ​៕ ដែន សីមា​

 

spot_img
×