Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ជួយឧបត្ថម្ភ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ខួប​លើក​ទី​១៥៦

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ជួយឧបត្ថម្ភ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ខួប​លើក​ទី​១៥៦ នៅ​ខេត្ត​ស្វាយរៀង​នា​ពេល​កន្លង​ទៅ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ។​

​អភិបាលខេត្ត បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​បាន​សហការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​ការផ្តល់​សេវា ការរក្សាបាន​នូវសន្ដិសុខ សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​ស្វាយរៀង​ទាំងមូល ជាពិសេស​នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។​

​លោក ម៉ែន វិបុល ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់ មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ឲ្យ​បន្ត​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូច​ខាងក្រោម ៖

១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ។​

២.​ត្រូវ​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ នា​រដូវវស្សា​ឆ្នាំ​នេះ​។​

៣.​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​ព្រំដែន​ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​ការនាំ​ជ្រូកចូល​ពី​ប្រទេ​សវៀត​ណាម តាម​ច្រក​នានា​ក្នុង​ខេត្ត​។​

៤- អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ជំរុញ​ការដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន​របស់​ខ្លួន ឲ្យបាន​ទាន់​ពេលវេលា​ស្របតាម​សំណូមពរ និង​សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

៥.​រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ រៀបចំ​វិធានការ​ពង្រឹង​ការគ្រប់គ្រង និង​ថែរក្សា​ការពារ​ដី​រដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

៦.​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ជាប់​ព្រំដែន​ត្រូវ​ហាម​ប្រជាពលរដ្ឋ​ដាច់ខាត ការជួល​ដី​ទៅ​ឲ្យ​ប្រជាជន​ប្រទេស​ជិតខាង​។​

៧.​អាជ្ញាធរ​ពាក់ព័ន្ធ និង​នៅតាម​បណ្តា​ក្រុង​ស្រុក ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​ការសាងសង់​សំណ​ង់ ឬ​តូប​លក់ដូរ​នានា​ដែល​រំលោភ​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ឲ្យមាន​ប្រសិទ្ធ​ភាព​។​

៨.​សមត្ថកិច្ច​ពាក់ព័ន្ធ និង​តាម​បណ្តា​ក្រុង​ស្រុក​ត្រូវ​តាមដាន​ពី​សភាពការណ៍​នានា នៅលើ​បណ្តាញ សង្គម​ហ្វេ​ស​បុក​ដូចជាការជេរ​ប្រមាថ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជា​ដើម ត្រូវ​ចាត់វិធានការ​ភ្លាមៗ​ទៅលើ​បុគ្គល​ដែល​រស់​នៅ​មូលដ្ឋាន​នោះ​។​

៩.​អាជ្ញាធរ ក្រុង ស្រុក ត្រូវ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី និង​ខិតខំ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​ឲ្យមាន​ការរីក​ចម្រើន។​

១០.​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​ការងារ​បង្កបង្កើន​ផល​ឲ្យបាន​ទាន់​ពេលវេលា ។​

១១.​អាជ្ញាធរ ក្រុង​បាវិត មន្ទីរ​ពាក់ព័ន្ធ និង​ក្រុមការងារ​មាន​សមត្ថកិច្ច ត្រូវ​ពន្លឿ​ន​ការសម្របសម្រួល​ដោះស្រា​យ​ផលប៉ះពាល់ នៃ​ការស្ថាបនា​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ​នៅ​ក្រុង​បាវិត ដែល​នៅ​សេសសល់​ចំនួន​មួយ​គ្រួសារ ឲ្យបាន​ឆាប់​ដើម្បី​ជំរុញ​ការស្ថាបនា​ឲ្យបាន​រួចរាល់​តាម​ផែនការ​ដែល​បានគ្រោង​ទុក​សម្រាប់​បម្រើឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទៅ​៕ វ៉ៃកូ​

spot_img
×