Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ កោតសរសើរ​សកម្មភាព របស់​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ដែល​បាន​ចុះ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ​ដូច​មុន​ទៀត​ទេ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ព្រះសីហនុ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ ឬ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ បង្ហាញ​អារម្មណ៍​រីករាយ និង​ស្វាគមន៍​ចំពោះ​សកម្មភាព ដ៏​គំរូ របស់​កងកម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុង និង​ខេត្ត​ព្រះសីហនុ ដែល​បាន​ដាក់​ពង្រាយ​​កម្លាំង ប្រចាការ​រង់ចាំ​ជួយ​សម្រួល​ចរា​ច​រណ៍​កកស្ទះ​ទាំង​យប់​ថ្ងៃ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ចំណុច​មុខ​ខ្លោងទ្វារ​ច្រកចូល​សាលាសង្កាត់​លេខ​១ រហូត​ដល់​មុខ​ផ្សារ​ឃ្លាំង​លើស្ថិតក្នុង​សង្កាត់​លេខ​១ ដែល​តែង​មាន​ចរាចរណ៍​កកស្ទះ​ទាំង​យប់​ទាំង​ថ្ងៃ។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ ឬ​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ចាប់​ពី​មុខ​ខ្លោងទ្វារ​សង្កាត់​លេខ​១ រហូត​ដល់​មុខ​ផ្សារ​ឃ្លាំង​លើ បានបង្ហាញ​អារម្មណ៍​រីករាយ ហើយ​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដល់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ និង​លោក ហ៊​ត សីហា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ ដែល​បាន​ជួយ​ដាក់ពង្រាយ​កម្លាំង​កងរាជអាវុធហត្ថ ឲ្យ​ចុះ​ប្រចាំការ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​កកស្ទះ នៅ​ចំណុច​គោលដៅ​ខាង​លើ ដែល​មាន​ការកកស្ទះ​រាល់ថ្ងៃ ដោយ​បាន​ប្រែក្លាយឲ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​ដោយ​រលូន ហើយ​លែង​មាន​ការកកស្ទះ​ទៀត ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​វរ​សេ​នីយ៌ទោ ហ៊​ត សីហា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ មានប្រសាសន៍​នៅ​ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ ២០១៩​នេះ​ថា ដោយ​មាន​ការណែនាំ​ពី លោក​ឧត្តមសេនីយ៌ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ដាក់បទបញ្ជា​មក​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ឲ្យចេញ​ជួយ​សម្រួល​ចរាចរណ៍​កកស្ទះ នៅ​តាម​ផ្លូវជាតិ​លេខ​៤ នៅ​ម្តុំ​ចំណុច​មុ​ខ្លោងទ្វារ​ច្រកចូល​សាលា​សង្កាត់​លេខ​១ រហូត​ដល់​មុខ​ផ្សារ​ឃ្លាំង​លើ​រួចមក គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ដាក់ពង្រាយ​ឲ្យ​ប្រចាំ​ការទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ នៅ​តាម​គោលដៅ ដែល​ធ្លាប់​មាន​ការកកស្ទះ​នេះ ប្រយោជន៍ដើម្បី​បញ្ចៀស​ការកកស្ទះ ធ្វើយ៉ាងណា​រក្សា​ឲ្យ​ការធ្វើ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ មានដំណើរ​បានរ​លូន​ឡើងវិញ ពោល​គឺ​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នកដំណើរ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ត្រង់​ចំណុចម្តុំ​ផ្សារ​ឃ្លាំង​លើ អស់​កង្វល់​រឿង​កកស្ទះ​ចរាច​រណ៍​ទៀត​ទេ បើ​គិត​មកដល់​រសៀល​ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ ២០១៩​នេះ​។​

​លោក ហ៊​ត សីហា ឲ្យដឹង​ដូច្នេះ រួច​បន្ត​ថា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង នឹង​បន្ត​ដាក់ពង្រាយ​កម្លាំង ឲ្យ​ប្រចាំការ នៅ​តាម​គោលដៅ ដែល​តែង​មាន​ចរាចរណ៍​កកស្ទះ​នេះ ជា​បន្ត​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​មូលដ្ឋាន​នេះ ឲ្យបាន​រលូន​ជា​រៀងរាល់ថ្ងៃ​។ ជាពិសេស​ដើម្បី​បញ្ចៀស​រាល់​ការកកស្ទះ​នានា ដែល​រំខាន​ដល់​ការធ្វើដំណើរ ការធ្វើ​ជំនួញ​ជួញដូរ និង​ការធ្វើដំណើរ​ទេសចរណ៍ របស់​ប្រជាពលរដ្ឋ​ទាំង​ជនជាតិខ្មែរ និង​បរទេស​..​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ហ៊​ត សីហា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​គ្រប់ៗ​រូប ដែល​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​ផ្សេងទៀត នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ឲ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ទាំងអស់គ្នា ជាពិសេស​មិន​ត្រូវ​បើកបរ​វ៉ា​ជែង​គ្នា នៅក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ និង​ផ្លូវ​ចង្អៀត​នោះទេ ព្រោះ​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង និង​នាំឲ្យ​មាន​ការកកស្ទះ​ចរាច​រណ៍​ជាដើម​។​

​ជាងនេះទៀត អ្នកបើកបរ​គ្រប់ៗ​រូប ក៏​ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ និង​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួម​សហការ​បញ្ចៀស​ចរាចរណ៍​កកស្ទះ ទាំង​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផ្សារ​ឃ្លាំង​លើ និង​បណ្តា​ផ្លូវ​ច្រើន​ទៀត​នា​ក្រុងព្រះសីហនុ​ឲ្យបាន​ប្រសើរឡើង​៕ ដោយ ៖ ដែន សីមា​

 

spot_img
×