Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​បង្ក យិ​ន ម៉ា​ណា បើក​រថ​យន្ត​បុក​និ​ស្សិត​ស្រី​ម្នាក់​ស្លាប់ ត្រូវ​តុលា​ការ​ដោះ​លែង​ឱ្យ​មាន​សេ​រី​ភាព​វិញ​ហើយ

spot_img

(ភ្នំពេញ) ៖ កញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់ ត្រូវបានតុលាការ​សម្រេចចេញដីកាដោះលែង បន្ទាប់ពី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែ។

កញ្ញា យិន ម៉ាណា ត្រូវបានដោះលែងឲ្យមានសេរីភាព នៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ កញ្ញា យិន ម៉ាណា​ត្រូវបានតុលាការ​សម្រេចផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។

កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កញ្ញា យិន ម៉ាណា បានបើករថយន្តម៉ាក Rang Rover ស្លា កលេខភ្នំពេញ 2AF-7777 ទៅ​បុក​និស្សិត ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឲ្យស្លាប់នៅនឹង​កន្លែង។ ជាមួយនឹងហេតុការណ៍នេះក្រុមគ្រួសារជនបង្កដែលជាអ្នកមាននោះ បានផ្ដល់សំណងប្រមាណ 7 ម៉ឺនដុល្លារ​ដល់​ជន​រង​គ្រោះ ហើយក៏បានចូលបុណ្យ 5000 ដុល្លារទៀត៕ ដោយ៖កូឡាប

 

spot_img
×