Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់គុក​ជា​ច្រើន​ដង ចេញ​មក​វិញ​មិន​រាងចាលលួច​ទៀត ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ចូល​គុក​វិញ​!

spot_img

​ភ្នំពេញ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០១​នាក់ ទៅ​តុលាការដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ដែល​រូបគេជា​ចោរ​អាជីប ធ្លាប់​ធ្វើ​សកម្មភាព​លួចជាច្រើកលើក និង​ធ្លាប់​ជាប់​ពន្ធនាគារ ជាច្រើន​ដង​ផងដែរ​។​

​ជនសង្ស័យ​ឈ្មោះ ឆែម ឆោម ហៅ​តៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រូបគេ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ស្រាវជ្រាវ​ឃាត់ខ្លួន បាន​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣និង៣០​នាទី ក្រោយពេល​ដែល​រូបគេ បានធ្វើ​សកម្មភាព​ចូលទៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ លួច​កង់ ០១​គ្រឿង កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១:00​នាទី នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធានការ​ជំនាញ របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រូបគេ​បាន​សារភាព​ប្រាប់ឲ្យដឹង​ថា រូប​ខ្លួន​ទើបតែ​ត្រូវបានពន្ធនាគារ​ខេត្ត​កណ្តាលដោះលែងកាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ទេ ហើយ​រូបគេ​បានរស់នៅ​តែលតោល តាម​តូប​លក់​ឥ​វ៉ាន់ ក្នុង​ផ្សារ​ច្បារអំពៅ និង​ធ្វើ​ជា​កម្មករ​ប្រមូល​សម្រាម ឲ្យ​អាជីវករ​ក្នុង​ផ្សារ​ច្បារអំពៅ ដើម្បី​បាន​លុយ​ទិញ​បាយ​ហូប តែ​រូបគេ​ពុំ​បាន​ធ្វើ​ជា​កម្មករ​អាជីព​នោះទេ គឺ​បាន​ដើរ​ធ្វើ​សកម្មភាព​លួច​បន្ថែមទៀត​។

កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៩ រូបគេ​លួចបាន​ម៉ូតូ បាន​សម្រេច​ចំនួន ០៣​ដង​ ៖ លើក​ទី​១ លួច​បាន​ម៉ូតូ ០១​គ្រឿង ម៉ាក វីវ៉ា ពណ៌​ខ្មៅ ដោយ​ប្រើ​កន្ត្រៃ​ឆ្កឹះ ដើម្បី​កាច់​សោរ ក ដែល​ម្ចាស់​គេ​ចត​ទុក​មុខ​ផ្ទះ​ជួល នៅ​ភូមិ​កំពង់​សំណាញ់ ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ហើយ​បាន​យកទៅលក់​នៅ​ម្តុំ​ច្រាំង​បាក់​(​ច្បារអំពៅ​) បាន​ប្រាក់ ៥០​ដុល្លា អាមេរិក ,​លើក​ទី​២ លួច​បាន​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ខៀវ នៅ​ម្តុំ​ផ្សារ​កាច់ជ្រុង អតីត​ខាងក្រោយ​រោងចក្រ ឆេ​កូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល (​អតីត​រោងចក្រ​ផលិត​កៅស៊ូកង់​រថយន្ត​) យកទៅលក់​នៅ​កន្លែង​ដដែល បាន​ប្រាក់ ៣៦​ម៉ឺន​រៀល ,​លើក​ទី​៣ លួច​បាន​ម៉ូតូ ០១​គ្រឿង ម៉ាក គុប​ជ្រុង ពណ៌​ទឹកប្រាក់ នៅ​ម្តុំ​ទួល​ក្រសាំង ខេត្ត​កណ្តាល យកទៅលក់​នៅ​កន្លែង​ដដែល បាន​ប្រាក់ ៥០​ដុល្លារ អាមេរិក​។ រីឯ​ប្រាក់​ដែល​បាន​ពី​ការ​លួច​ម៉ូតូ រូបគេ​ផ្ញើ​ទៅ​ឲ្យ​ម្តាយ​នៅ​ស្រុក​ខ្លះ ហើយ​ទុក​លេងល្បែង​ហ្គេម​បាញ់​ត្រី និង​ទិញ​គ្រឿងញៀន​ជក់​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩និង០០​នាទី រូបគេ​បាន​ទៅ​លេង​ហ្គេម​បាញ់​ត្រី នៅ​ម្តុំ​ច្រាំង​បាក់ (​ច្បារអំពៅ​) ក៏​បាន​ជួប​បក្ខពួក​ឈ្មោះ ញ៉ា ហើយ​បាន​ប្រើ​ឲ្យ​ខ្លួនទៅ​លួច​កង់​នៅ​ផ្ទះ​មួយ​កន្លែង និង​យកទៅលក់​នៅ​ម្តុំ​វត្ត​កំសាន្ត (​ច្បារអំពៅ​) បាន​ប្រាក់ ២​ម៉ឺន​រៀល យក​ទៅ​លេង​ហ្គេម​បាញ់​ត្រី​ចាញ់​អស់​។ ទើប​ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦និង៤៩​នាទី រូប​គេ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ចុះទៅ​ឃាត់ខ្លួន​តែម្តង​។​

​រូបគេ​សារភាព​ឲ្យដឹង​បន្ថែម​ទៀត​ថា រយៈពេល​ប្រហែល ៤​ឆ្នាំកន្លងមក រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ ៣​លើក ៖ លើក​ទី​១ ជាប់ពន្ធនាគារ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល រយៈពេល​ពីរ​ឆ្នាំ​កន្លះ ករណី​ចែកចាយ​គ្រឿងញៀន (​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​) ,​លើក​ទី​២ ជាប់ពន្ធនាគារ​រយៈពេល ៨​ខែ ករណី​លួច​គាស់​ផ្ទះ​យក​សម្ភារៈ​មានតម្លៃ (​កម្លាំង​នគរបាល​ឃាត់ខ្លួន​) ,​លើក​ទី​៣ ជាប់ពន្ធនាគារ​រយៈពេល ៨​ខែ ទៀត​ ករណី​លួច​គាស់​ផ្ទះ​យក​សម្ភារៈ​មានតម្លៃ (​កម្លាំង​នគរបាល​ឃាត់ខ្លួន​)៕​ ​ដោយ​៖​កូឡាប​

spot_img
×