Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​ប្រើ​ដំបង​វាយ​ប្រពន្ធ ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

spot_img

(​បន្ទាយមានជ័យ​) ៖ អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ពីបទហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​ដោយ​សហព័ទ្ធ គឺ​ក្នុង​ករណី​ប្ដី​ប្រើ​ដំបង​វាយ​ប្រពន្ធ ហើយ​នៅ​ថ្ងៃទី 28 ឧសភា​នេះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០ និង ០០​នាទី នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ១៦ និង ៣០​នាទី នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌​បានឲ្យដឹងថា ៖ យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ សាន លាភា ភេទ ស្រី អាយុ ២៨​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យដឹងថា ៖ ជនសង្ស័យ មានឈ្មោះ ប៉​ន ភារម្យ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ ត្រូវជា​ប្តី​របស់​ខ្លួន​(​ជនរងគ្រោះ​) តែង​រករឿង​ឈ្លោះប្រកែក​គ្នា ជេរប្រមាថ និង​វាយដំ​មក​លើ​រាងកាយ​ជា​ញឹកញាប់ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​(​ប្តី​) បាន​មក​ទទួល​ខ្លួន​ចេញពី​កន្លែងធ្វើការ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​តាមផ្លូវ រហូត​ឈានដល់​ប្រើ​ហិង្សា ទះកំភ្លៀង វាយ​ចំ​ផ្ទៃមុខ​ជាច្រើន​ដៃ និង​បាន​យក​បន្ទះ​ឈើ វាយ​មកលើ​ខ្លួន​ជាច្រើន​ទៀត​ផង ដោយ​ខ្លួន​ស៊ូ​ទ្រាំលែងបាន ទើប​មក​ដាក់​ពាក្យបណ្តឹង​តែម្តង ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បាន​បញ្ជាក់ទៀតថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង និង​ធ្វើ​ការស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​កោះហៅ​មក​ធ្វើ​ការសាកសួរ ។ ក្រោយពី​ធ្វើការ​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ៖ ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​មាន​ការសង្ស័យ និង​ប្រចណ្ឌ​ប្រពន្ធ​ពេក ។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​យោងតាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោង​តាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

spot_img
×