Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី ១ ជូន​គូ​ស្វាមីភរិយា​ថ្មី​ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៩

spot_img

​រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៩ ស្រា​បៀរ Tiger (​ថៃ​ហ្គ័​រ​) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ឆ្នាំ ២០១៩ ដែល​បានធ្វើ​ការចាប់​រង្វាន់​លើក​ទី​១ កាលពី​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ នៅ​ស្ថានីយទូរទស្សន៍ MY TV​ ។

កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ Tiger ក្រុមការងារ​ស្រា​បៀរ Tiger គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។ ការប្រគល់​រង្វាន់​លើកទីមួយ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៩ របស់​ស្រា​បៀរ Tiger គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់​។

​លោក ណូ ចាន់​ម៉ា​រ៉ា​ឌី និង​លោកស្រី ស៊ឹម ចាន់ថា ដែលជា​គូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុងចំណោម​ចំនួន​ប្រាំ​គូ ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger បាន​មានប្រសាសន៍ថា ពួកគាត់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ Tiger ហើយ​ពួកគាត់​បាន​បញ្ជាក់ថា ស្រា​បៀរ Tiger ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគាត់ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ។ ជាពិសេស​ពួកគាត់​បាន​ផ្តាំផ្ញើ​អ្នកមាន​បំណង​ចង់​រៀបការ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ Tiger ពីព្រោះ​ស្រា​បៀរ Tiger ជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ ព្រមទាំង​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀតផង ជាពិសេស​ឈ្នះ​រង្វាន់​ធំ​ដូច​រូបគាត់​ទាំងពីរ​។

​គួរ​រម្លឹក​ផងដែរ​ថា Tiger គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ ១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង ៧០ ប្រទេស​នៅ​ទូទាំង​ពិភពលោក ដែល​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។​
​សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ឆ្នាំ 2019 រាល់​ការ​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal ចំនួន 25-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ Tiger ចំនួន 1 កេស និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន 1​សន្លឹក ​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។ រាល់​ការ​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal ចំនួន 50-74 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ Tiger ចំនួន 2 កេស និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន 3 សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។ រាល់​ការ​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal ចំនួន 75 កេស​ឡើង ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក Tiger ចំនួន 1 ស្រា​បៀរ Tiger ចំនួន 1 កេស និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន 5 សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។

​ជាវ​ស្រា​បៀរ Tiger សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 ​។

​ស្តែងចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​។​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ សូម​ទំនាក់ទំនង​៖ 011 222 400 / 011 333 500 ៕ ដោយ​៖​កូ​ឡាប​

​ពិសា​ដោយ​ការទទួលខុសត្រូវ​ ។​

spot_img
×