Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​អស់​ល័​ក្ខ ចូល​លួច​ម៉ូតូ​គេបាន​ហើយ ត្រូវ​ម្ចាស់​ដឹង​ទាន់

spot_img

​ខេត្តកណ្តាល ​៖ ចោរ​អស់​ល័​ក្ខ​ម្នាក់ ចូល​លួច​ម៉ូតូ​គេ បាន​ហើយ ត្រូវ​ម្ចាស់​ដឹង​ទាន់ រត់ចោល​ម៉ូតូ​គេចខ្លួនបាត់ ដែល​ករណីនេះ កើតហេតុ​នៅ​ថ្ងៃ​អង្គារ ១០​រោច ខែ​ពិសាខ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចេក ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ញ៉ ពន្លក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សៀម យូ ភេទ ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​រត់គេចខ្លួន ដោយ​នគរបាល​រឹបអូស​វត្ថុតាង​​កន្ត្រៃ​កាត់​ដែក ចំនួន​០១ ភ្លើង​ហ្វា​(​ពិល​ពាក់​ក្បាល​) ចំនួន​០១​គ្រឿង នាឡិកាដៃ ចំនួន​០១​គ្រឿង ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ ចំនួន ០១​គ្រឿង ដង្កាប់ ចំនួន​០១ កន្ត្រៃ ចំនួន​០១ ​ប្រេងសាំង​ចំនួន​០១​ដប​ទឹក​សុទ្ធ​(​កន្លះ​លីត្រ​) សោ​ទីប​ខ្សៀ​លេខ​៨ ចំនួន​០១ ដែក​សំប៉ែត​មានមុខ​ស្រួច​ម្ខាង​ចំនួន​០២​កំណាត់ ឆ្នៃ​សម្រាប់​ចាក់​បំបែក​សោ​ម៉ូតូ កាបូប​តូច​មាន​រូត​ធ្វើ​ពី​ក្រណាត់​ចំនួន​០១ មាន​ឡា​ម​មួយ​នៅក្នុង​កាបូប​នោះ ក្រមា​ព៌​ណ​ក្រឡាចត្រង្គ ក្រហម​-​ស ចំនួន​០១ ។​

នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨.២០​នាទី ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ បាន​ទុក​ម៉ូតូ​នៅក្នុង​រោង​បាយ​ដោយ​មិនបាន​ចាក់​សោក​ម៉ូតូ ឬ​សោ​អ្វី​ផ្សេង​ទេ​បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ឡើង​ដេក​នៅលើផ្ទះ​ជាមួយ​ប្រពន្ធ​បាត់ទៅ​។​

លុះដល់​វេលា​ម៉ោង​០៣.០០​នាទី​ទៀបភ្លឺ ក្នុង​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ គាត់​បានឮ​សំឡេង​ឪពុកម្ដាយ​ស្រែក​ឆោឡោ​ថា ចោរលួច​ម៉ូតូៗ ភ្លាមនោះ​ខ្លួន​បាន​ស្ទុះ​ចុះពីលើផ្ទះ​មកក្រោម​ឃើញ​ម៉ូតូ​របស់ខ្លួន ត្រូវបាន​ចោរ​កំពុង​អូស​ដល់​ផ្លូវ​មុខផ្ទះ ឃើញ​ដូច​នោះ​ក៏​ស្ទុះ​រត់​ដេញតាម បណ្ដាលអោយ​ចោរ​នោះ​ភ័យ​ស្លន់ស្លោ​ផ្ដួល​ម៉ូតូ​ចោល​រួច​រត់គេចខ្លួន​បាត់ទៅ ដោយ​បន្សល់​នូវ​ទុក​ម៉ូតូ និង​វត្ថុតាង​ដូចខាងលើ ។​

​ករណីនេះ កម្លាំង​ជំនាញ​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍ កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​ប្រមូលផ្ដុំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×