Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិវៀតណាមចំនួន ០២នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ

spot_img

​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការ ងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា ចិ ត្រា ជានាយការិយាល័យសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី ២ ខណ្ឌដូនពេញរាជធានី ភ្នំពេញ មានការដឹកនាំដោយ លោកឧ​ត្ត​ម​សេនីយ៍​ទោ ហាស់ សុត្ថា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម ស្ថិតនៅហាងកាត់សក់ ABC,88 និងហាងកាត់សក់ប៉ារីស សង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ ។​

​លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានពិនិត្យរកឃើញជនជាតិវៀតណាមចំនួន ០២ នាក់ ស្រី ប្រើប្រាស់ឯកសារមិនត្រឹមត្រូវត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×