Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រការ​នឹកស្មាន​ពុំ​ដល់​ពី​ប្រទេស​អ្នកមាន​បំផុត ប៉ុន្តែ​ក៏​បំពុលបរិស្ថាន​ខ្លាំងជាងគេ​ដែរ​

spot_img

មនុស្ស​ជាច្រើន ពិតជា​ស្រឡាំងកាំង​ចំពោះ​ព័ត៌មាន​ទាំងឡាយ​ពី Qatar ប្រទេស​មួយ​ត្រូវបាន​ចាត់ទុក​ថា​មាន​បំផុត​លើ​ពិភពលោក​។ប្រសិន​បើ​គិត​តាម GDP មធ្យម​លើ​មនុស្ស​ម្នាក់ តែ​ក៏​ជា​ប្រទេស​បរិស្ថាន​រង​ការបំពុល​ខ្លាំង​បំផុត​ដែរ​។

តាម​មូលដ្ឋាន​រូបិយប័ណ្ណ​អន្តរជាតិ​នោះ GDP ជា​មធ្យម​លើ​មនុស្ស​ម្នាក់​នៅ Gatar គឺ 127.600 USD​។ នេះ​ជា​តួ​ល​លេខ​ខ្ពស់​បំផុត​ពិភពលោក​។​

​ប្រទេស​នេះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​បរិមាណ​ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ​ធំ​លំដាប់​ទី​៣ ពិភពលោក​។​

​ថ្មីៗ​នេះ​យីហោ Qatar Airways បាន​ប្តូរ​ទី​ឲ្យ Emirates ដើម្បី​ដណ្តើម​គោ​រម្យ​ងារ​ជា​អ្នក​ផ្គត់ផ្គង់​សេវា​អាកាសចរណ៍​ល្អ​បំផុត​ប្រចាំឆ្នាំ នេះ​ជា​លើក​ទី​៤​ហើយ ដែល Qatar Airways ទទួល​បាន​គោ​រម្យ​ងារ​ដ៏​ខ្ពង់ខ្ពស់​នេះ​។​

​ប្រទេស​មួយចំនួន​នៅ​តំបន់​ឈូង​សមុទ្រ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ Qatar កាលពីដើមឆ្នាំ ២០១៧ បន្ទាប់​ពី​ប្រទេស​នេះ ត្រូវបាន​ចោទប្រកាន់​ថា ផ្តល់​ហិរញ្ញវត្ថុ និង​គាំទ្រ​ភេរវកម្ម​អន្តរជាតិ​។ ប្រការ​នេះ​ក៏​មានន័យថា Qatar Airways ត្រូវ​បាន​ហាមឃាត់​ពុំ​អាច​ចុះចត​នៅ Saudi Arabia UAE អេ​ហ្ស៊ី​ប និង Bahrain ។​

តាម​តួលេខ​ស្ថិតិ​នោះ​បរិមាណ CO2 ជា​មធ្យម​លើ​ពលរដ្ឋ​ម្នាក់​នៅ Qatar ខ្ពស់​ជាង​ប្រៀប​នឹង​ប្រទេស​ណាៗ​ទាំងអស់​លើ​ពិភពលោក ពោល​គឺ 35,73 តោន ក្នុង​១​ឆ្នាំៗ​។ វា​គឺជា​លទ្ធផល​នៃ​វិស័យ​អាជីវកម្ម​រ៉ែ​ប្រេងកាត​។​

Qatar ជា​ប្រទេស​មួយ​សុវត្ថិភាព​បំផុត​ពិភពលោក​ដែរ ព្រោះ​វា​រង​ទទួល​មហន្តរាយ​ធម្មជាតិ​តិចតួច​បំផុត​។​

​ប្រទេស​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស ២០ ដែល​កើត​ជំងឺ​ធាត់​ស្អៀច​។ សមាមាត្រ​បុរស​ប្រៀប​នឹង​នារី គឺ ២/១ ហើយ​ពលករ​របស់​ប្រទេស​នេះ​ភាគច្រើន​គឺជា​ជន​ចំណាកស្រុក​ពី​ប្រទេស​ដទៃ​។​

Qatar ក៏​ជា​កន្លែង​រង​ទទួល​នគររូបនីយកម្ម​ទីក្រុង​ច្រើនជាងគេ​បំផុត​ពិភពលោក ដោយ​មាន​ដល់​ទៅ ៩៩% ពលរដ្ឋ​រស់នៅក្នុង​បណ្តា​ទីក្រុង​។ មានតែ​១%​ប៉ុណ្ណោះ ដែល​រស់នៅ​តាម​តំបន់​ឆ្ងាយ ឬ​ជា​អ្នក​ចិញ្ចឹមសត្វ​តាម​បែប​ពនេចរ ។​

​ការ​ដែល​ប្រទេស​នេះ មាន​បរិមាណ CO2 ខ្ពស់​ក៏​ដោយសារ​នៅ​ទីនោះ​ពុំ​មាន​ព្រៃ ហើយ​ផ្ទៃដី​ភាគច្រើន​គឺជា​វាល​ខ្សាច់​៕ សូ​យ​ន​

 

 

spot_img
×