Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹងផ្លូវ​លេខ ​5C ដូច្នេះ​អ្នកដំណើរ​សូម​រក​ផ្លូវ​វាង​

spot_img

​ភ្នំពេញ​ ៖ ​សេចក្ដីជូនដំណឹង បាន​ជម្រាប ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​សឡា តាម​បណ្តោយ​ផ្លូវ​លេខ​ 5C ចាប់ពី​ផ្លូវ​លេខ​២៧១ ដល់​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹងផ្លូវ​លេខ ​5C ទំហំ​មុខកាត់ ២,៥​ម៉ែត្រ គុណ​២,៥​ម៉ែត្រ ចំនួន​បី​ជូរ​។ អាស្រ័យហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​រំខាន​ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន​។​

​នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជាពិសេស​តំបន់​ផ្លូវ​លេខ​២០០៤ ផ្លូវ​សឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ឌួង​ងៀប ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​បញ្ចប់​ការដ្ឋាន មាន​រយៈពេល ៧០​ថ្ងៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់ លើកលែងតែ ទោចក្រយានយន្ត​។​ ការធ្វើ​បែបនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ទឹកភ្លៀង​នៅ​រដូវវស្សា ដែល​តែងតែ​កើតមានឡើង ក្នុង​រាជធានី​ភ្នំពេញ និង​ដោយ​ពិនិត្យឃើញថា ស្ថានភាព​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ មាន​សភាព​ចាស់​ទ្រ​ឌ​ទ្រោម និង​មាន​ទំហំ​តូច ដែល​ធ្វើ​ឲ្យ​ស្ទះផ្លូវ​បង្ហូរទឹក នៃ​ប្រឡាយ​ស្ទឹងមានជ័យ​។​

អាស្រ័យហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ភូមិសាស្ត្រ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន និង​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមានឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ ទៅតាម​ផែនទី​ពង្វាង​ចរាចរ ដើម្បី​សម្រួល​ឲ្យ​ការអនុវត្ត​គម្រោង​នេះ សម្រេចបាន​តាម​ផែនការ​កំណត់​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​សែន​សុខ រដ្ឋបាល​ខណ្ឌមានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្រប​សម្រាល​សណ្តាប់ធ្នាប់​ចរាចរ លើ​កំណាត់​ផ្លូវ​ខាងលើនេះ ឲ្យ​ទទួលបាន​លទ្ធផល​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖​

spot_img
×