Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ហ៊ុន ស៊ី​ណាត បញ្ជាក់ថា អ្នកកាសែត​ពពាក់ពពូន មិនដឹងថា​គាត់​ក្រុម​ណាខ្លះ​ទេ​ណ៎ ! ​សំឡេង​ជេរ​ខ្លាំង​ម្ល៉េះ​

spot_img

​ភ្នំពេញ ​៖ ​បន្ទាប់ពី​ភ្ញាក់ផ្អើល ជម្លោះ​រវាង​អ្នកសារព័ត៌មាន ​ពួកក្រុម​ជាមួយ​មេ​គយ​ប៉ុស្តិ៍​ព្រែក​ចាក នៅ​កំពត លោកស្រី​ហ៊ុន ស៊ី​ណាត បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយបាន​បញ្ជាក់ថា អ្នកកាសែត​ពពាក់ ពពូន មិនដឹងថា​គាត់​ក្រុម​ណាខ្លះ​ទេ​ណ៎​សំឡេង​ជេរ​ខ្លាំង​ម្ល៉េះ​ក្មួយៗ​ព្រះ​ជា​ម្ចាស់​អើយ​មិនចេះ​ខ្មាស​គេ​សោះ​។​

​លោកស្រី​ហ៊ុន ស៊ី​ណាត ដែលជា​ប្អូនស្រី​សម្តេច​តេ​ជោ​ហ៊ុនសែន កាលពី​ថ្ងៃទី​២៨​ឧសភា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ថា “​ព្រះ​ជា​ម្ចាស់​អើយ​មិនចេះ​ខ្មាស​គេ​សោះ​ខ្ញុំ​មិន​កាន់ជើង​គយ​ទេ​ តែ​ខ្លួន​ជា​អ្នកកាសែត​ទៅ​ចូល​កន្លែង​គេ​អញ្ចឹង​គេ​ត្រូវ​ដក​ទូរស័ព្ទ​អញ្ចឹង​ហើយ ។ ខ្ញុំ​មើលឃើញ​មួយរយៈ​នេះ​ឃើញ​អ្នកកាសែត​ពពាក់ពពូន មិនដឹងថា​គាត់​ក្រុម​ណាខ្លះ​ទេ​ណ៎​សំឡេង​អ្នកកាសែត​នោះ​ទៀត​ជេរ​ខ្លាំង​ម្ល៉េះ​ក្មួយៗ​អើយ “​។​

​សូមបញ្ជាក់ថា នៅថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ជម្លោះ​រវាង​អ្នកសារព័ត៌មាន ពួកក្រុម​មេ​គយ​ប៉ុស្តិ៍​ព្រែក​ចាក ឈានដល់​សភាព​តឹងសរសៃក​ដាក់គ្នា ដោយ​អ្នកសារព័ត៌មាន​បញ្ជាក់​ចំៗ​ថា លោក យី ថុល ជា​មន្ត្រី​គយ​ប្រចាំ​ខេត្តកំពត បាន​ប្រើ​អំណាច​របស់ខ្លួន​​ឆក់យក​ទូរស័ព្ទ​ដៃ​អ្នកកាសែត កំពុង​ថត​យក​សកម្ម​ភាព​នៅទីនេះ បង្ក​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង អ្នកសារព័ត៌មាន​បន្ត​ទៀត លោក​មេ​គយ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកទំនិញ​ចេញ​ដោយ​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ពោលគឺ​យកតែ​លុយ ប្រព្រឹត្ត​អំពើពុករលួយ ។​

​ចំណែក​លោក​ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​សរសេរ​ហ្វេ​ស​ប៊ុ​កថា អ្នកកាសែត និង ក្រមសីលធម៌​ពេល​ចុះ​យក​ព័ត៌មាន​៖ ១- តើ​ការផ្សាយ Live អំពី​បុគ្គល​ណា​ម្នា​ក់ដោយ​គ្មាន​ការព្រមព្រៀង ឬ​ការអនុញ្ញាត តើ​«​ខុស​»? ចម្លើយ​៖ ពិតជា ខុស​! គឺ​ខុស​នឹង​គោលការណ៍ Off Record ដែលជា​គោលការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​។ កុំថាឡើយ បុគ្គល​អសាធារណ​: សូម្បីតែ​អ្នកកាសែត​សម្ភាសន៍​ជាមួយអ្នកនាំពាក្យ ដែលជា​មន្ត្រី​សាធារណៈ​ក៏ដោយ បើ​អ្នកនាំពាក្យ​រូបនោះ សុំ Off Record គឺ​អ្នកកាសែត​ត្រូវតែ​គោរព​សំណូមពរ និង​គោលការណ៍​នេះ​។ ចុះបើ​កាសែត​នៅតែ​បំពាន​? បើ​បំពាន គឺ​ខុស ហើយ​ករណីខ្លះ​ឈានដល់​បទល្មើស​ជាក់ស្តែង គឺ​ភាគី​អាច​ប្តឹង​ប៉ូលីស​ឲ្យ វ៉ៃខ្នោះ ឃាត់ខ្លួន រួច​ចាំ​ដោះស្រាយ​ជា​ក្រោយ​។ អ្នកកាសែត ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល គឺ​សុទ្ធតែ​បាន​យល់​អំពី​គោលការណ៍ Off Record និង On Record​។ ២- ចុះបើ​នរណាម្នាក់ ដកហូត​សម្ភារៈ​របស់​អ្នកកាសែត នៅក្នុងពេល​បំពេញការងារ តើ «​ខុស​»? ចម្លើយ​៖ ពិតជា ខុស​! គឺ​ខុស​នឹង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ បើ​ទោះ​ត្រូវការ​ដកហូត​សម្ភារៈ​ដែល​យល់ថា ជា​មធ្យោបាយ​ជម្រិត​យក​ព័ត៌មាន ឬ​ជាការ​លួច​ថត​ដោយ​គ្មាន​ការព្រមព្រៀង គឺ​គេ​មិនត្រូវ​ធ្វើ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​ត្រូវ​ប្តឹង​បន្ទាន់​ទៅប៉ូលីសឲ្យ​ឃាត់ និង​ដកហូត​សម្ភារៈ​នោះមក​ត្រួតពិនិត្យ​។ សួរថា ទង្វើ​នេះ​ជាការ​បំពាន​អ្នកកាសែត​? ចម្លើយ​៖ អ្នកដទៃ​ក្រៅពី​អ្នកកាសែត ក៏​ជាម​នុស្ស ហើយ​មាន​សិទ្ធិ​តាមផ្លូវ​ច្បាប់ ក្នុងការ​ការពារ​តម្លៃ​របស់ខ្លួន ដែល​មិនអាច​ត្រូវគេ​បរិហារ ឬ​ត្រូវគេ​ប្រមាថ ដោយ​គ្មាន​មូលដ្ឋាន ឬ​មិន​ទុក​ឱកាស​ឲ្យ​ការពារ​ខ្លួន​នោះទេ​។ យើង​ត្រូវ​ថ្លឹងថ្លែង​ទាំងសិទ្ធិមនុស្ស និងតម្លៃ​នៃ​វិជ្ជាជីវៈ​។ សូម្បីគ្រូពេទ្យ ក៏​មិនអាច​ថត​បង្ហោះ​រូបភាព​វះកាត់ ហើយប៉ូលីស ក៏​មិនត្រូវស្រាតខោ​ជនសង្ស័យ ហើយ​ថត​បង្ហោះ​នោះទេ​។ តម្លៃមនុស្ស​គឺ​ការពារ​ដោយ​សីលធម៌ សុ​ច្ចរិតភាពមុនគេ ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×