Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកាឃុំខ្លួន​ម្ដាយកូន ដែល​បាន​ព្រួត​គ្នា​សម្លាប់​ប្ដី ដាក់ពន្ធនាគារ​

spot_img

​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លីន​ណា នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ម្តាយ និង​កូនស្រី​បង្កើត ដែល​បាន​រួមគ្នា ប្រើ​កាំបិត កាប់​ចាក់​សម្លាប់​ប្ដី ដោយសារ​ជម្លោះ​ពាក្យសម្ដី​រឿង​លុយ​១​ម៉ឺន​រៀល ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​។​

​មន្ត្រី​តុលាការ​បញ្ជាក់ថា ម្តាយ និង​កូន​ទាំង​២​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បើសិនជា​តុលាការ​រកឃើញ​ទោសកំហុស​ដូច​ការ​ចោទ​នោះ​មែន ជនជាប់ចោទ អាច​ប្រឈម​មុខការ​ជាប់ពន្ធនាគា​រ ពី​ពី​១០ ទៅ​១៥​ឆ្នាំ​។​

​ហេតុការណ៍​ឃាតកម្ម​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​២​នាក់​រួមមាន ឈ្មោះ គង់ ធីតា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​ម្ដាយ និង​កូនស្រី ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ​២០​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ គឹម យ៉​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​។​

​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី និង​ជនរងគ្រោះ បាន​រៀបការ​ជាមួយគ្នា នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​និយាយ​ជាមួយ​ជនរងគ្រោះ ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នឹង​គ្នា ប៉ុន្តែ​ភាគី​ខាង​ប្ដី​មិន​ព្រម ដោយ​យក​លេស​ថា​ចាំ​២​ឆ្នាំក្រោយ​សិន​។ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ពេល​ល្ងាច​ជនសង្ស័យ ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​ទៅយក​ម្តាយ​របស់ខ្លួន ឈ្មោះ​គង់ ធីតា ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ មក​ស្នាក់នៅ​ជាមួយ​ខ្លួន ដើម្បី​ជួយ​មើល​ជនរងគ្រោះ មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​សុំ​លុយ​ជនរងគ្រោះ ១​ម៉ឺន​រៀល ហើយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៏មាន​ជម្លោះ​ជាមួយគ្នា​តែម្តង​។​

​បន្ទាប់មក​ជនរងគ្រោះ បាន​យកដៃ​ទៅ​ច្របាច់ក​ជនសង្ស័យ ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ហើយ​ជនសង្ស័យ ង៉ូ​យ សុ​ម៉ា​រី បាន​ស្រែក​ឲ្យ​ម្តាយ​ជួយ ហើយ​ជនសង្ស័យ ឈ្មោះ គង់ ធីតា បាន​កាន់​កាំបិត​បុ័ងតោ​មក​កាប់​ជនរងគ្រោះ​ចំ​កញ្ចឹងក បណ្តាល​ឲ្យ​ស្លាប់ ហើយ​ជនសង្ស័យ ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​យក​ខ្សែភ្លើង ស្កុ​ត​ចង​រុំ​ដៃជើង​ជនរងគ្រោះ រួច​យក​កូនកាំបិត​ចុង​ស្រួច ចាក់​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​រហូតដល់​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ជនសង្ស័យ​ទាំង​២​នាក់ បាន​ចូលខ្លួន​មក​សារភាព នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា រួច​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​ទាំង​២​នាក់​តែម្តង​៕​ ដោយ ៖ កូឡាប

spot_img
×