Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ បង្កើតគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​លើកដំបូង​

spot_img

​ភ្នំពេញ ​៖ ​ក្រសួងការពារជាតិ បានសម្រេច​បង្កើត គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តីសម្រេច​របស់​ក្រសួង ដោយយោង​តាម​សំណើ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ។​

​លោក​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​លើ​ហ្វេ​ស​ប៊ុ​កថា នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងការពារជាតិ បាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង ក្រោម​អធិបតីភាព លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ នៃ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តីសម្រេច​របស់​ក្រសួង​។

​គណៈកម្មាធិការ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សមាសភាព​ដូចតទៅ​៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ​នៃ​ក្រសួងការពារជាតិ ជា​ប្រធាន និង​មាន​អនុប្រធាន​២​រូប នោះ​គឺ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​រូបខ្ញុំ ព្រមទាំង​មាន​សមាសភាព​សរុប​៩​រូប​។​

​លោក​ឈុ​តុំ សុជាតា​បាន​បន្ថែមទៀតថា ​តួនាទី​ភារកិច្ច​របស់ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មាន​ដូចខាងក្រោម​៖ ធ្វើជា​សេនាធិការ ជូន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លើ​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​
​លើក​យោបល់ ស្នើសុំ​គោលការណ៍​សម្រេច​ពី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ចាត់តាំង​អប់រំ ផ្សព្វផ្សាយ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ការប្រើប្រាស់ ការជួញដូរ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​បណ្តា​អង្គភាព មាន​ភារកិច្ច​បណ្តុះបណ្តាល​ជន​បង្គោល ដើម្បី​អប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ ការជួញដូរ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាម​បណ្តា​អង្គភាព បូកសរុប​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រចាំខែ​ត្រីមាស​ឆ្នាំ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×