Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ខេត្តសៀមរាប​ប្រុងប្រយ័ត្ន ! រកឃើញ​គម្រោង​បុរី​ផ្ទះល្វែង​ចំនួន ៥ ​ទីតាំង ក្នុងស្រុក​ចំនួន​ពីរ​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​

spot_img

សៀមរាប ​៖ ​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ដល់ ថ្ងៃទី​២៨ ខែឧសភា​ឆ្នាំ​២០១៩​នេះ គម្រោង​បុរី ផ្ទះល្វែង​ចំនួន ៥​ទីតាំង ស្ថិតនៅ​ក្នុងស្រុក​បន្ទាយ​ស្រី និង​ស្រុក​ប្រាសាទបាគង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត ដែល​ដឹកនាំ​ដោយ​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត រួម​នឹង​ក្រុមការងារ​ចម្រុះ បាន​ត្រួតពិនិត្យ​នៅតាម​ការដ្ឋាន​សាងសង់​គម្រោង​បុរី​នានា​នៅក្នុង​ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង​ឃើញថា​ពុំទាន់​បាន​សុំច្បាប់​ត្រឹមត្រូវ​ស្របទៅតាម​នីតិវិធី​នៅឡើយ​។​

​ទីតាំង​គម្រោង​បុរី​ផ្ទះល្វែង​ទាំង ៥​ទីតាំង​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​រួមមាន ៖

១-​គម្រោង​មហា​មន្ទីរ នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ២-​គម្រោង​បុរី​អង្គរ​លែ​ន​បន្ទាយស្រី ស្ថិតនៅ​ភូមិ​ខ្នារ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ។

៣-​គម្រោង​ភូមិដ្ឋាន​សំណាង ស្ថិតនៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង និង ២​ទីតាំង​ទៀត​មិនបាន​ជួប​ម្ចាស់ ឬ​តំណាង ស្ថិតនៅ​ភូមិ​ខ្នារ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ និង​ភូមិ​ទួល​គ្រួស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី តែ​ក​ក្រុមការងារ​បានកំណត់​កាលបរិច្ឆេទ​ជួប​នាពេល​បន្ទាប់​។​

​ទន្ទឹមនឹង​ការចុះពិនិត្យ​នេះ ក្រុមការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​គម្រោង​បញ្ឈប់​សកម្មភាព​ទាំងឡាយ ដូចជា​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព បញ្ឈប់​ការសាងសង់​សំណង់​នានា​ក្នុង​ទីតាំង​គម្រោង ហើយ​ជាមួយគ្នានេះ ក្រុមការងារ​ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​គម្រោង​បុរី​ទាំងនោះ ត្រូវតែ​សុំ​ការអនុញ្ញាត​ច្បាប់​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ដំណើរការ ធ្វើ​អាជីវកម្ម​របស់ខ្លួន​។ លើសពីនេះ​ក្រុមការងារ​ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ឃុំ និង​រដ្ឋបាល​ស្រុក ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការងារ​នេះ និង​ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​គម្រោង​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​មក​ដាក់ពាក្យ​ស្នើសុំ​តាម​នីតិវិធី ព្រមទាំង​ព​ន្លឿ​ន​រយៈពេល​នៃ​ការផ្តល់សេវា​ផងដែរ​។​

​ក្រុមការងារ​ចម្រុះ​នឹង​បន្ត​ចុះ​គ្រប់​ទីតាំង​បុរី​ផ្ទះល្វែង​ទាំងអស់ ដើម្បី​ធានាថា ៖

១- ម្ចាស់​ទីតាំង​បាន​សុំ​ការអនុញ្ញាត​ច្បាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

២-​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​មិន​ទទួលរង​នូវ​ភាព​ប្រថុយប្រថាន​នានា ។

៣-​តម្រង់ទិស​ការរៀបចំ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ក្នុង​ទីតាំង​ទាំងនោះ​អោយស្រប​តាម​ផែនការអភិវឌ្ឍន៍ និង​នគ​រូប​នី​យ​ប្បញ្ញត្តិ​។ ដូចនេះ​រដ្ឋបាលខេត្ត សូម​ស្នើ​ដល់ ម្ចាស់​បុរី​ផ្ទះល្វែង​ទាំងអស់​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ ដើម្បីអោយ​ដំណើរការ​ស្របទៅតាម​នីតិវិធី​ជា​ធរមាន ជាពិសេស​ម្ចាស់​គម្រោង​ដី​បុរី​ផ្ទះល្វែង​ត្រូវសុំ​ការ​អនុ​ញ្ញា​ច្បាប់​មុន​ដំណើរ​ការលក់​ដី​។​

រដ្ឋបាលខេត្ត សូម​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បុរី ឬ​ការអភិវឌ្ឍន៍​(​ពុះ​ដី​ឡូ​តិ៍​) ដោយ​ត្រូវ​បញ្ជាក់ថា ទីតាំង​នោះ​មានច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប័ណ្ណ​សម្គាល់​សិទ្ធិ​ម្ចាស់​អចលនវត្ថុ​ុ​ជាដើម​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×