Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយមាន​ទំនាស់​ក្នុង​វង់​ផឹកស៊ី បុរស​វ័យ​ ៦០​ ឆ្នាំ បាន​ទាញ​កាំបិតផ្គាក់​កាប់គូទំនាស់ ស្លាប់​ក្នុង​ថ្លុកឈាម

spot_img

​កំពង់ស្ពឺ ​៖ ​នៅ​ថ្ងៃទី​២៨​ឧសភា​២០១៩ វេលា​ម៉ោង ១៤និង៣០​នាទី មាន​ករណី​ហឹ​ង្សា ដោយ​ចេតនា ០១​កើតឡើង ដោយមាន​ទំនាស់​ក្នុង​វង់​ផឹកស៊ីភាគី​ម្ខាង បាន​ទាញ​កាំបិតផ្គាក់កាប់​គូទំនាស់ ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច​ភូមិ​វាល​ពង់ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង​ដោយ​ជនសង្ស័យ ០១​នាក់ មានឈ្មោះ ថង ពែ​ក អាយុ​៦១​ឆ្នាំ បាន​ប្រើ​កាំបិតផ្គាក់ កាប់​ទៅលើ បុរស ០១​នាក់ មានឈ្មោះ ពន ពាច អាយុ​៤៨​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច​ភូមិ​វាល​ពង់ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​នគរបាល​បានបញ្ជាក់​ពី​មូល​ហេតុថា មកពី​ទំនាស់​ពាក្យសម្តី​ក្នុង​វង់​ផឹក​ស៉ី ទើប​ឈានដល់​ការកាប់​ប្រហារ​បែបនេះ​ដោយសារ​ឥទ្ធិពល​គ្រឿង​ស្រវឹង​៕​ ​ដោយ​ ​៖ ​កូ​ឡាប​

spot_img
×