Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ជនរងគ្រោះ ទៅ​ស្តីដណ្តឹងយក​សង្សារ​របស់ខ្លួន ទាញ​ដាវ​ដេញ​កាប់​ផ្អើល​អ្នកស្រុក , ជនដៃដល់​ម្នាក់ត្រូវបាន​ឃាត់ខ្លួន

spot_img

​កោះកុង ​៖ ​នគរបាល បាន​ចាប់​ជនដៃដល់​ម្នាក់ ពីបទ ហឹ​ង្សា​បង្ក​របួសស្នាម ប្រើ​អាវុធ ដាវ ដោះស្រាយ​គំ​នុំដោយ​ខឹង​ជនរងគ្រោះ ដែល​បាន​ទៅ​ស្តីដណ្តឹងយក​សង្សារ​របស់ខ្លួន រួច​បាន​ឆាត​តាម​ទូរស័ព្ទ​ឌឺដង​ដាក់គ្នា លុះ​ខ្លួន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​លើ​ស្ពាន​កោះកុង ក៏​ធ្វើ​សកម្មភាព​កាប់​។​

​ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ​កាលពី​រសៀល​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សើន ឌាវ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ពីបទ ហឹ​ង្សា​កាប់​បង្ក​របួសស្នាម ប្រើ​អាវុធ (​ដាវ​) កាលពី​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង ២១និង៤០ នាទី នៅ​ចំណុច កន្លែង​លក់ដូរ​របស់ ឈ្មោះ តៅ សុភាព ក្បែរ​សួនសត្វ ស្ថិតនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បណ្តាល​ឲ្យ​ឈ្មោះ សុខា រស្មី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ ១ សង្កាត់​ស្មាច់មានជ័យ រងរបួស​ធ្ងន់ ។​

នគរបាល​បាន​បន្តថា មូលហេតុដើមហេតុ​ដំបូង​កើតឡើង​ពី​ឈ្មោះ សើន ឌាវ មាន​គំនុំ​ជាមួយ​ឈ្មោះ សុខា រស្មី ដែល​បាន​ទៅ​ស្តីដណ្តឹងយក​សង្សារ​របស់ខ្លួន រួច​បាន​ឆាត​តាម​ទូរស័ព្ទ​ឌឺដង​ដាក់គ្នា លុះ​ខ្លួន​ឃើញ​ឈ្មោះ សុខា រស្មី ជិះ​ម៉ូតូ​លើ​ស្ពាន​កោះកុង ពេលនោះ​ខ្លួន​ក៏បាន​ដេញតាម​រហូតដល់​កន្លែង​កើតហេតុ​ខាងលើ ហើយក៏​ធ្វើ​សកម្មភាព​កាប់​តែម្តង រួចខ្លួន​ក៏​រត់គេច​បាត់​។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួននៅ​អធិការ​ក្រុង កំពុង​សាកសួរ និង​បំពេញ​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី៕ ​ដោយ​៖​កូ​ឡាប​

spot_img
×