Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​បក្ស​កុំម្មុយនីស្ត​វៀតណាម សាទរ​ការរីកចម្រើនរបស់​កម្ពុជា​

spot_img

​វៀតណាម ​៖ ​មន្ត្រីជាន់ខ្ពស់​បក្ស​កុំម្មុយនីស្ត​វៀតណាម បាន​អបអរសាទរ​ពី​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​ការដឹកនាំ​រដ្ឋសភា របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ហើយ​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។ លោក Tran Quoc Vuong គណៈ​លេខា​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុំម្មុយនីស្ត​វៀតណាម បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា នៅក្នុង​ជំនួប​សវនាកា​រ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ទីស្តីការ​បក្ស​កុំម្មុយនីស្ត​វៀតណាម នាទី​ក្រុង​ហាណូយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ហើយ​នៅ​រសៀល​ថ្ងៃទី​២៨ ឧសភា​នេះ គណៈប្រតិភូ បាន​ជួប​សវនាការ​ជាមួយ លោក Tran Quoc Vuong​។​

​លោក Tran Quoc Vuong បាន​គូសបញ្ជាក់ថា ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​គឺជា​ការរីកចម្រើន​រប​ស់​ប្រទេស​វៀតណាម​។ ពលរដ្ឋ បក្ស រដ្ឋ វៀតណាម អបអរសាទរ​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​នេះ​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​រីករាយ​ដែល​ឃើញ​រដ្ឋសភា​កម្ពុជា​និង​វៀតណាម មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ លោក​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ល្អ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​នេះ គឺជា​ផ្នែក​សំខាន់ ដែល​បាន​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​និង​វៀតណាម​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ចូល​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​បំផុត ជាមួយ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ចំពោះ​ការបាត់បង់​អ្នកដឹកនាំ​មួយរូប​ដ៏​ឆ្នើម​របស់ខ្លួន គឺ​ឯកឧត្តម ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ សម្តេច​បាន​គូសបញ្ជាក់ថា ការបាត់បង់​រូប លោក ឡេ ឌឹ​ក​អា​ញ់ គឺជា​ការបាត់បង់​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​កម្ពុជា ដែល​បានរួម​ចំណែក​ដ៏​ធំធេង​ជួយ​រំដោះប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​។ សម្តេច​បាន​លើកឡើងថា រូប​សម្តេច​ផ្ទាល់​ធ្លាប់មាន​អនុស្សាវរីយ៍​យ៉ាងច្រើន​ជាមួយ ឯកឧត្តម ឡេ ឌឹ​ក​អា​ញ់​។ “​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព លោក ឡេ ឌឹ​ក​អា​ញ់ បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ និង​សមិទ្ធផល​នានា ដែល​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រេចបាន ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ សម្តេច​ប្រធានរដ្ឋសភា មាន​ជំនឿ​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់ បក្ស​កុំម្មុយនីស្ត​វៀតណាម ដែលមាន លោក ង្វៀន ភូ​ជុង ជា​អគ្គលេខាធិការ និង​ជា​ប្រធាន​រដ្ឋ លោកស្រី ង្វៀន ធី​គឹម​ងិន ប្រធានរដ្ឋសភា និង លោក ង្វៀន ស៊ួ​ន​ហ្វុ​ក ជា​នាយករដ្ឋមន្ត្រី ប្រជាជន​វៀតណាម និង​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​ថែមទៀត ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​វៀតណាម ឲ្យ​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ហើយ​កិត្យានុភាព​របស់​មិត្ត​វៀតណាម លើ​ឆាក​អន្តរជាតិ ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×