Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រាប់​អា​មេ​រិច​ឲ្យ​ព្រ​លែងដៃ​ពី​កោះ​តៃវ៉ាន់​

spot_img

​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​លើ​អា​មេ​រិច​ដោយសារតែ​ធ្វើ​ការទំនាក់ទំនង​ជាមួយ​នឹង​តៃវ៉ាន់ និង​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បញ្ឈប់ទំនាក់​ទំនងកា​រ​ទូត​ជាមួយ​នឹង​កោះ​តៃវ៉ាន់ ក្រោយ​មាន​ការធ្វើ​កិច្ចប្រជុំ​សារ​ធា​រណៈ​រវាង​មន្ត្រី​ជាន់​ខ្ពស់​អា​មេ​រិច និង​តៃវ៉ាន់​។​

​ក្នុង​ខែ​ឧសភា​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិច លោក John Bolton បាន​ជួបពិភាក្សា​ជាមួយនឹង​មន្ត្រី​ជាន់ខ្ពស់​តៃវ៉ាន់​ម្នាក់​គឺ​លោក David Lee ដែល​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​តៃវ៉ាន់ នៅក្នុង​ទីក្រុ​វ៉ាស៊ីនតោន​។ ទីភ្នាក់ងារ​សារពត៌មាន​តៃវ៉ាន់ CNA បាន​រាយការណ៍​ថា វា​គឺជា​កិច្ចប្រជុំ​លើក​ដំបូង រវាង​ទីប្រឹក្សា​សន្តិសុខ​នៃ​រដ្ឋាភិបាល​ទាំងពីរ ចាប់តាំងពី​ឆ្នាំ ១៩៧៩​មក​ម្លេះ​។​

​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ថ្លែងថា “​ទីក្រុង​ប៉េកាំង​ជំទាស់​ដាចខាត​ទៅនឹង​កិច្ចប្រជុំ​នោះ​” និង​បាន​ជំរុញ​អា​មេ​រិច​ឲ្យ​ឈប់​ធ្វើ​ទំនាក់ទំនង​ផ្លូវ​​ការ និង​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​តៃវ៉ាន់​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់ និង​ចិន បាន​ដាច់ចេញ​ពី​គ្នា​ក្នុង​កំឡុង​សង្គ្រាម​ស៊ីវិល​ក្នុង​ឆ្នាំ ១៩៤៩​។ តៃវ៉ាន់​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ តែងតែ​ចង់​ប្រកាស​ឯករាជ្យ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ប្រើ​យោធា​វាយយក ប្រសិន​ជា​តៃវ៉ាន់​ហ៊ាន​ធ្វើ​បែប​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×