Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខ នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ចាប់​សង្កត់​បុរស​ម្នាក់ រហូតដល់​ស្លាប់ ​សមត្ថកិច្ច​ចាប់​ជនដៃដល់​ពីរ​នាក់​

spot_img

​ភ្នំពេញ ៖ ករណីមនុស្សឃាត​អ​ចេតនា ក្រុម​សន្តិសុខ​នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ចំនួន ​៤​នាក់ បាន​ចាប់​សង្កត់​ជនរងគ្រោះ បណ្តាល​អោយ​ថប់ដង្ហើម​ស្លាប់ ត្រង់​ចំណុច​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​១៥​នាទី ។​

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១/​ឈ្មោះ ឈិត ណា​ង ហៅ P១៤៣ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ២/​ឈ្មោះ ចាន់ អេម ហៅ P៥៣ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​តាម​បណ្តឹង​របស់​ឈ្មោះ សាន វណ្ណា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មក​រោង​ចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​ជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ​(​សព​)​ឈ្មោះ សាន វណ្ណៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះ​បងស្រី​បង្កើត​ឈ្មោះ សាន វណ្ណា ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រុម​សមត្ថកិច្ច​អោយដឹងថា កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣៥​នាទី ជនរងគ្រោះ​ឈ្មោះ សាន វណ្ណៈ (​សព​) បាន​ដើរចូល​ទៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​កាន់​ខ្សែក្រវាត់​រត់​ចូល​តាម​បន្ទប់​ស្នាក់នៅ​របស់​កម្មករ​ធ្វើអោយ​មាន​សភាព​ជ្រួលច្របល់ រួច​ក្រុមកម្មករ​ក៏​បាន​រត់​ទៅ​រាយការណ៍​ប្រាប់​សន្តិសុខ ដែល​យាម​នៅ​ការដ្ឋាន​បុរី​ប៉េង​ហួត​ខាងលើ ហើយ​ក្រុម​សន្តិសុខ​មាន​គ្នា​ចំនួន​៤​នាក់ ទី​១​ឈ្មោះ ចាន់ អេម ហៅ P៥៣ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​២​ឈ្មោះ ឈិត ណា​ង ហៅ P១៤៣ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៣​មិន​ស្គាល់​ឈ្មោះ មាន​នាម​សម្ងាត់​P១៦៦ ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ ទី​៤​មិន​ស្គាល់​ឈ្មោះ នាម​សម្ងាត់ P២៣១ ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ បាននាំគ្នា​ទៅ​ចាប់​ឃាត់​ជនរងគ្រោះ​(​សព​) ដើម្បី​យក​ចេញពី​ការដ្ឋាន​សំណង់​ខាងលើ ។ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ចាន់ អេម បាន​ស្ទុះ​ចូល​ទៅ​ចាប់​គ្រៀ​កដៃ​ឆ្វេង​ជនរងគ្រោះ តែ​ជនរងគ្រោះ​បាន​រើបម្រះ ទើប​ជនសង្ស័យ​ឈ្មោះ ចាន់ អេម បាន​ចាប់​គ្រៀក​ក​វិញ​ម្តង ហើយ​ប៉ែង​ជើង​ជនរងគ្រោះ ផ្តួល​ផ្កាប់មុខ​ទៅ​នឹង​ដី ហើយ​បក្ខពួក​គេ​ចំនួន​៣​នាក់​ទៀត​មាន​ឈ្មោះ ឈិត ណា​ង , ឈ្មោះ P១៦៦ និង​ឈ្មោះ P ២២៣១ បាន​ចូល​ទៅ​ជួយ​ចាប់​សង្កត់​ជនរងគ្រោះ រួច​ជនរងគ្រោះ​បាន​រើប​បម្រះ ក្រុម​ជនសង្ស័យ​កាន់តែ​សង្កត់​ថែម​ទៀត មួយសន្ទុះ​ជនរងគ្រោះ​ឈប់​រើបម្រះ ហើយ​មាន​សភាព​ស្លេកស្លាំង ទើប​ក្រុម​ជនសង្ស័យ​លែង​សង្កត់​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ ចាន់ អេម បាន​យក​ខ្សែក្រវាត់​ចងដៃ​ជនរងគ្រោះ ទៅក្រោយ ចំណែក​ជនសង្ស័យ​ឈ្មោះ ឈិត ណា​ង បាន​យក​អាវ​របស់​ជនរងគ្រោះ ចងជើង​ទាំងពីរ​របស់​ជនរងគ្រោះ​ជាប់ ។

បន្ទាប់មក​ជនរងគ្រោះ​មាន​សភាព​ទន់ដៃទន់ជើង មុខមាត់​ឡើង​ពណ៌​ស្វាយ ឈប់​មាត់​ឈប់​ក ក្រុម​ជនសង្ស័យ​ក៏​បាន​ស្រាយ​ខ្សែ​ចេញពី​ដៃ ពី​ជើង រួច​នាំគ្នា​លើក​ជនរងគ្រោះ​ដាក់ចូល​រទេះអូស​ចេញ​ទៅ​ទម្លាក់​នៅ​ខាង​ក្រៅ​របង​ការដ្ឋាន​សំណង់ ។ ក្រោយមក​សាច់ញាតិ​របស់​ជនរងគ្រោះ បាន​មក​រក​ជនរងគ្រោះ ត្រឡប់ទៅផ្ទះ​វិញ ឃើញ​សភាព​ដូចខាងលើ ក៏​បាន​នាំគ្នា​លើក​ដាក់​លើ​ម៉ូតូ ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល តែ​ពេល​ទៅដល់ គ្រូពេទ្យ​បាន​បញ្ជាក់ថា ជនរងគ្រោះ បានដាក់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ ហើយ​ក្រុមគ្រួសារ​របស់​ជ​រងគ្រោះ​ក៏​បាន​ដឹក​សព យក​មក​តម្កល់ទុក​នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ដើម្បី​ជួយ​អន្តរាគមន៍ ហើយ​សមត្ថកិច្ច​យើង​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​បំភ្លឺ​សាក្សី ប្រមូល​វត្ថុតាង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ទី​០១​ឈ្មោះ ចាន់ អេម ទី​០២​ឈ្មោះ ឈិត ណា​ង ត្រង់​ចំណុច​កើតហេតុ​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជើងឯក ហើយ​រាយការណ៍​ការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​, ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ពេទ្យ​តុលាការ ដើម្បី​មក​ធ្វើ​កោសល្យវិច័យ​លើ​សព​ជនរងគ្រោះ តាម​នីតិវីធី​ច្បាប់ ។ ហើយ​ឈ្មោះ សាន វណ្ណា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ត្រូវ​ជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ​(​សព​) បាន​ដាក់​ពាក្យបណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​ទាំង ០៤​នាក់​ខាងលើ ដើម្បី​អោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​ផ្លូវច្បាប់​តែម្តង​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×