Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទេរ​អោយ​អាជ្ញាធរ​ដែនដី​ ជា​អ្នក​ធ្វើ​ប័ណ្ណ​ព្រំដែន ​(Border Pass) ម្តង​

spot_img

បន្ទាយមានជ័យ ៖ ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ (Border Pass) នឹង​ផ្ទេរ​ពិ​ធ្វើ​ដោយ​នគរបាល​អន្តោប្រវេសន៍​មកអោយ​អាជ្ញាធរ​ដែនដី​ធ្វើ​វិញ ។ យោង​តាម​អង្គប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ខែ​ធ្នូ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​មេ​បញ្ជាការ​កងឯកភាព​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: អនុវត្ត​តាម​អនុក្រឹត្យ​,​តាម​ប្រកាស​ខាងលើនេះ ត​ទៅ​មុខ​ដ៏​ខ្លី​នេះ ការធ្វើ​ប័ណ្ណ​ព្រំដែន​រដ្ឋបាល​ខេត្ត​នឹងត្រូវ​ផ្ទេរ​ពី​ចេញ​បែបបទ និង​និតិ​វិធី​នេះ ដោយ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​នោះ មក​អោយ​អាជ្ញាធរ​ខេត្ត​-​ស្រុក​-​ក្រុង​ជា​ស្ថាប័ន​ត្រូវ​ចេញ​វិញ​។

​លោក អភិបាលខេត្ត​ថ្លែងបន្តថា ៖ ហេតុនេះ ដើម្បី​សម្រួល​អោយ​សេវា​រដ្ឋបាល​នេះ​ងាយស្រួល​ដដែល រដ្ឋ​បាលេ​ត្ត​ផ្តល់​ប្រតិភូកម្ម​សិទ្ធិ​អោយ​ទៅ​រដ្ឋបាល​ស្រុក​ក្រុង​ជាប់​បណ្តោយ​ព្រ​ដែនកម្ពុជា ថៃ (​ដូចជា​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ​ស្រុក​ស្វាយចេក​និង​ស្រុក​ថ្មពួក​)​រៀបចំ​មន្ត្រី​ក្រុមការងារ​និង​ទីតាំង​សមស្រប​នៅ​កៀក​នឹង​ព្រំដែន​ដើម្បី​បំពេញ​ការងារ​នេះ​។ តែ​សមត្ថកិច្ច​ត្រូវ​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​ព្រំដែន​នេះ នៅតែ​ជា​នគរបាល​អន្តរ​ប្រវេសន៍​នៃ​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ​ដដែល​។ ប៉ុន្តែ​នៅ​ខាង​កម្ពុជា​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ មាន​នគរបាល​អន្តោប្រវេសន៍​។ តែ​តាម​ច្រកទ្វារ​តំបន់ មានតែ​នគរបាល​ការពារ​ព្រំដែន​គោក គ្មាន​នគរបាល​អន្តោប្រវេសន៍​ឡើយ (​ខាង​ថៃ​មាន​)​។​

​យោង​លោក ជា សេង​អាន នាយករង​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​៖ ការសម្រេច​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ក្នុង​អនុក្រឹត្យ​លេខ​២៧២​អនក្រ​-​បក ស្តី​ពី​ប័ណ្ណ​ព្រំដែន​កម្ពុជា -​ថៃ​ចុះ​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៦ និង​ប្រកាស​ក្រសួង​មហាផ្ទៃ​ក្នុង​លិខិត​លេខ​៤៧៧​ប្រក ស្តី​ពី​បែបបទ​និង​និតិ​វិធី នៃ​ការផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា -​ថៃ​ចុះ​ថ្ងៃទី​៦​មិថុនា​ឆ្នាំ​២០១៧​។ យោង​នូវ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ​ស្តី​ពី​ការឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២ តាំងពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​១៩៩៧​មកម្ល៉េះ ។​

​សូម​រំលឹក​ថា ប័ណ្ណ​ព្រំដែន (Border Pass) ជា​បែបបទ​ឆ្លងដែន​ស្របច្បាប់​ស្ថិត​លំដាប់​ទី​២ បន្ទាប់​ពី​លិខិតឆ្លងដែន​(Passport) ។ និង​នៅ​លំដាប់​លើ​សំបុត្រ​អនុញាតអោយ​ឆ្លងកាត់​តំបន់​ព្រំដែន​( Laise Pass)(​តម្លៃ​១.០០០​រល​ឬ​១០​បាទ​) ដែល​អាជ្ញាធរ​ថៃ​និង​កម្ពុជា​អនុញ្ញាតិ​អោយ​សម្រាប់តែ​ពលរដ្ឋ​កម្ពុជា​ឆ្លង​ចូល​តំបន់​ព្រំដែន មាន​ផ្សារ​ជាដើម​ក្នុង​រយ​:​ពេល​១​ថ្ងៃ​គឺ​ទៅ​ព្រឹក​វិល​ល្ងាច​។​

​ឯ​ប័ណ្ណ​ព្រំដែន (BorderPass) ត្រូវបាន​អាជ្ញាធរ​ថៃ​-​កម្ពុជា​អនុញ្ញាត​អោយ​តែ​ពលរដ្ឋ​កម្ពុជា​នៅ​ស្រុក​-​ក្រុង នៃ​ខេត្ត​ជាប់​ព្រំដែន​អាច​ឆ្លង​ចេញចូល​ទៅ​ក្នុង​ជម្រៅ​២​ខេត្ត​ជាប់​គ្នា នៃ​ប្រទេស​ថៃ ហើយ​មាន​រយ​:​ពេល​១​សប្តាហ៍​។ ប័ណ្ណ​នេះ តាំងពីដើម​មក គឺ​ធ្វើ​នៅក្នុង​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ស​ន្ច្រ​ក​ទ្វារ​អន្តរជាតិ​នានា​របស់​កម្ពុជា ដូចជា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​,​ច្រកទ្វារ​ដូង​ខេត្ត​បាត់ដំបង​, ច្រកទ្វារ​ព្រំ​ខេត្ត​ប៉ៃលិន , ច្រកទ្វារ​អូរ​ស្មាច់​និង​ច្រកទ្វារ​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​បស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​ឯ​/​ឧ សួន បវរ អភិបាល​ខេត្ត​ក៏​មាន​មាន​របៀបវារៈ ៖ ទី​១-​ត្រៀម​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​២០១៨ និង​ទិវា​ជ័យជំនះ ៧​មករា ២០១៨​។ ទី​២- ពិភាក្សា​ពី​ការ​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ (​បន្ទាយមានជ័យ​-​ស្រះកែវ​)​។ ទី​៣ -​ខ ៦០២/១៧ សសរ ស្តីពី​ការប្រកាស​គណៈកម្មការ​រៀបចំ​សន្និបាទ​ខេត្ត​ប្រចាំ​២០១៧​។ ទី​៤ – ការរៀបចំ​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រោយ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ និង​ទី​៥ – ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​( ទាំងចាស់​ទាំងថ្មី​) ផងដែរ​៕ ដោយ ៖ បន្ទាយ

 

spot_img
×