Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​ថា ប្រទេស​ខ្លួន​មិនមែន​ជា​កន្លែង​ចាក់សំរាម​ទេ ហើយ​នឹង​ដឹក​សំរាម​ជិត ៥០០​តោន​ទៅ​កាន់អា​មេ​រិច-អង់គ្លេស​វិញ​

spot_img

​ប្រទេស​ម៉ាឡេស៊ី​នឹង​ធ្វើការ​ដឹក​សំរាម​ប្លា​ស្ទិច​ចំនួន ៤៥០​តោន​ ទៅ​កាន់​ប្រទេស​ដើម​វិញ​ដែល​បាន​ដឹក​យក​មក​ប្រទេស​ខ្លួន ដែល​វិធានការ​នេះ​គឺ​ម៉ាឡេស៊ី​​ចង់​បញ្ជាក់​ថា ប្រទេស​ខ្លួន​មិនមែន​ជា​កន្លែង​ចាក់សំរាម​របស់​ពិភពលោក​ទេ​។​

​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ តុងតឺណឺ​ចំនួន ៩​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​សំរាម​ប្លា​ស្ទិក​ដែល​មិន​មាន​ឈ្មោះ និង​មិនមែន​ជា​ប្រភេទ​សំរាម​កែច្នៃ​ឡើងវិញ ដែល​សំរាម​ទាំងនោះ​មានដូចជា​សំណល់​ពី​គេហដ្ឋាន និង​សំណល់​អេឡិចត្រូនិច​។​

​រដ្ឋមន្ត្រី​ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន និង​បំរែបំរួល​អាកាសធាតុ​ម៉ាឡេស៊ី​ឈ្មោះ Yeo Bee Yin បាន​និយាយថា សំរាម​ប្លា​ស្ទិច​ទាំងនោះ​ត្រូវបាន​ដឹក​មក​ពី​អា​មេ​រិច ចក្រភព​អង់គ្លេស អូស្ត្រាលី ជប៉ុន ចិន អារ៉ាប់​ប៊ី សា​អូ​ឌី បង់​ក្លា​ដេស ហូ​ឡង់ និង​សិង្ហ​បុរី​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​មុន ប្រទេស​នេះ បាន​ដឹក​សំរាម​ចំនួន ៥​កុងតឺន័រ ​ត្រឡប់​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញវិញ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×