Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​ជាក់ស្ដែង​ចំពោះ​ករណី​មាន​ការបោះបង្គោល​ជា​ឡូត៍​ចូល​សមុទ្រ​និង​មាន​ប្លង់​កម្មសិទ្ធិ​

spot_img

កាលពី​ព្រឹក​ម៉ោង​១០ ថ្ងៃទី ២៩ ខែ​ឧសភា ឆ្នាំ ២០១៩ នេះ​​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរក្រោក រួមទាំង លោក សេង គុណ និង លោក ម៉ុក​ចាន់​វាសនា ជា​មន្ត្រី​លេខាធិការដ្ឋាន​របស់​ឧត្តម​ក្រុមប្រឹក្សា​បាន​ចុះ​ដល់ ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រី​យកោះ ក្រុង​កំពត ខេត្ត​កំពត ពិនិត្យ​ជាក់ស្ដែង​ចំពោះ​ករណី​មាន​ការបោះបង្គោល​ជា​ឡូត៍​ចូល​សមុទ្រ​នឹង​មាន​ប្លង់​កម្មសិទ្ធិ​។​

​លោក​វីល្លាម បាន​ថ្លែង​លើ​ហ្វេ​សប៊ុក​ថា ក្រោយ​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង យើ​ង​ពិនិត្យឃេីញ​ថា​ទីនោះ​ជា​ឆកសមុទ្រ និង​ពិតជា​មាន​បង្គោល​ស្កេក​ស្កះ​ប្រាកដមែន​ ​ជា​ពិសេស​មាន​ការកាប់​ដើ​មកោង​កាង​និង​ចាក់ដី​លុប​ថែមទៀត​ផង ហើ​យ​តំបន់​នោះ​ពុំ​មាន​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​នោះ​ទេ ក្នុង​អំឡុង​ពេល​ចុះ​ពិនិត្យ ចំនួន ១​ម៉ោង​៤០​នាទី ក្រុមការងា​រយេីង​បានឃើ​ញ​ឡាន​ដឹក​ដី​ចំនួន​ ៥០​ គ្រឿង​ចូល​ចាក់​ដី​ជា​បន្តបន្ទាប់ លើ​ផ្ទៃដែ​ល​បោះបង្គោល​ក្នុង​សមុទ្រ និង​ផ្ទៃ​ដែល​បាន​ចាក់​ដី​រួច គឺ​ចំនួន​ជាង ២០ ហិច​តា ។​

​យោង​លើ google map គឺ​តំបន់​នោះ​ជា​ឆកសមុទ្រ ហើ​យ​នៅពេល​ក្រុមការងារ​ឈរ​លេីដី​ដែ​លចាក់​ក្នុង​សមុទ្រ​រួច គឺ google map បានបង្ហាញ​ថា​ក្រុមការងារ​កំពុង​ឈរលើសមុទ្រ​ដែល​មាន​ចំងាយ​ពី​ច្រាំង​ប្រមាណ ៥០០​មែត្រ ។​

​លោក​បន្តថា​ ​ឯ​ការអះអាង​របស់​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត​ថា​ដី​នេះ​ជា​ដី​មាន​ប្លង់​កម្ម​សិទ្ធ​នឹងមាន​ឯកសា​គតិយុត្តិ​ផ្ដល់​ពី​រាជរដ្ឋាភិបាល តែ​ក្រុម​ការងា​រយេីង​ខ្ញុំ​បាន​ទាក់ទង​ដើ​ម្បី​ជួប​អភិបាលខេត្ត​អោយ​បំភ្លឺ​ករណីនេះ​ពាក់ព័ន្ធ នឹង​មូលដ្ឋាន​ដំបូង​ថា ​តើ​គណកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ឈរលើមូលដ្ឋាន​អ្វីខ្លះ​ដែល​ជំរុញ​អោយ​មាន​ការ​ស្នេី​រសុំ​ឆកសមុទ្រ​នេះ​ទៅ​រដ្ឋាភិបា​ល​ផ្ដល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ទៅ​វិញ តែ​លោក​ជាវ​តា​យ ប្រាប់​ថា​រវល់ បន្ទាប់​មក​យើ​ង​ខ្ញុំ​ទាក់ទង​ចូល​តែ​ចុច​បិទ​ទូរស័ព្ទ ទាក់ទង​លែង​ចូល ។​

​ជុំវិញ​ករណី​នេះ​ពលរដ្ឋ​រិះគន់​ថា​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា​៥៨ ​ព្រោះ​ប្រសិនជា​ឆកសមុទ្រ​នេះ​ទទួលបាន​សិទ្ធ​សម្បទាន​ក៏​មិន​មាន​ប្លង់​ដែរ តែបេី​សមុទ្រ​មាន​ប្លង់ ហើ​យមាន​ការអះអាង​ថា​ជា​របស់​ពលរដ្ឋ​ទៅ​ទៀត​ទេីប​ជំរុញ​អោយ​ក្រុមការងា​រយេីង​មក​ពិនិត្យ​អោយ​ច្បាស់។​

​មកដល់​ពេល​នេះ​យើ​ង​ខ្ញុំ​ទទួលបាន​តម្រុយ ភស្តុតាង​គ្រប់គ្រាន់ ឈានដល់​ការកសាង​របាយការណ៍​ជូន​រដ្ឋាភិបាល​ជ្រាប​បន្ថែម ៕​ ​ដោយ​៖​កូឡាប​

spot_img
×