Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី Huawei ថា​ការ​ដាក់​ក្រុមហ៊ុន​ខ្លួន​ចូល​ក្នុង​បញ្ជីខ្មៅ នឹង​ប៉ះពាល់​ក្រុមហ៊ុន​អា​មេ​រិច​រាប់ពាន់ និង​ការងារ​រាប់​មុឺន​នៅ​អាមេរិច​

spot_img

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន Huawei បាន​និយាយថា វិធានការ​របស់​អា​មេ​រិច​ក្នុង​ការដាក់​ Huawei ក្នុង​ក្រុម​បញ្ជីខ្មៅ​របស់​ខ្លួន​នឹង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង ដែល​នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​រាប់​ពាន់​លាន​នាក់​។​

​លោក Song Liuping បាន​ថ្លែងថា វិធានការ​នោះ​ក៏​នឹង​អាច​ប៉ះពាល់​ដោយផ្ទាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិច រាប់ពាន់ និង​ការងារ​រាប់​មុឺន​កន្លែង​នៅ​អាមេរិច​ផង​ដែរ​។​

​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ពេល​ថ្មីៗ​នេះ បានដាក់​បញ្ជូ​ល Huawei ក្នុង​បញ្ជីខ្មៅ ដែល​មិន​អោយ​ក្រុមហ៊ុន អា​មេ​រិច​ទាំងអស់​ធ្វើ​ជំនួយ​ជាមួយ​បាន​។ ជា​លទ្ធផល ក្រុមហ៊ុន​អា​មេ​រិច​ជាច្រើន ដូចជា​ក្រុមហ៊ុន Google បានប្រកាស់​ឈប់​ធ្វើ​ជំនួញ​ជាមួយ Huawei​។​

​អា​មេ​រិច​បាន​ឈប់​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Huawei ព្រោះ​អា​មេ​រិច​មាន​ការព្រួយបារម្ភ​ថា ក្រុមហ៊ុន​យក្ស​ចិន​នោះ​ប្រើប្រាស់​ឧបរណ៍​របស់ខ្លួន​ដើម្បី​ធ្វើ​ចារកម្ម ព្រោះ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ជា​អតីត​មេ​យោធា​របស់​ចិន​។​

​ទោះយ៉ាងណា Huawei នៅ​តែ​ធ្វើ​ការបដិសេធ​ដដែល​ថា ផលិតផល​របស់​ខ្លួន​ប៉ះពាល់​ដល់​សន្តិសុខ និង​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ខ្លួនឯង​រាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​នោះឡើយ​។​

​លោក Song Liuping បញ្ជាក់ថា “​ការសម្រេចចិត្ត​របស់​អា​មេ​រិច​ធ្វើឲ្យ​ប៉ះពាល់​អ្នក​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ជាង ១៧០ រួម​មាន​មនុស្ស ជាង​៣​ពាន់​លាន​នាក់​ដែល​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់ Huawei ទូទាំង​ពិភពលោក​”​។​

​លោក​បន្ថែមថា “​ការ​ដែល​ហាមប្រាម​ក្រុមហ៊ុន​អា​មេ​រិច​មិនអោយ​ធ្វើ​ជំនួញ​អា​មួយ Huawei វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិច​ច្រើនជាង ១.២០០​ក្រុមហ៊ុន​។ វា​ក៏​នឹង​ប៉ះពាល់​ដល់​ការងារ​អា​មេ​រិច​រាប់​មុឺន​ផងដែរ​”​។​

​សូមបញ្ជាក់​ថា ក្រៅពី​ប្រកាស​រាំងខ្ទប់​ការប្រើប្រាស់​ផលិតផល​របស់ Huawei អា​មេ​រិច​ក៏​បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ឲ្យ​ដើរ​តាម​គន្លង​របស់​ខ្លួន​ដែរ ដោយ​លើកឡើង​ពី​បញ្ហា​សន្តិសុខ​ជាតិ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×