Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អ្នកយកព័ត៌មាន ឈ្លោះ​ជាមួយ​មន្ត្រី​គយ​, រដ្ឋ​មន្ត្រី​ព័ត៌មាន​ថា តាម​ច្បាប់​អាជ្ញាធរ​អាច​ប្តឹង​បាន​ពី​ការប្រមាថ​មន្ត្រី ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

spot_img

​កំពត​៖ វីដេអូ​ដែល​កំពុង​ល្បី និង​មាន​ការចែករំលែក​ត​គ្នា​ពេញ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ករណី​ទំនាស់​មួយ​បាន​កើតឡើង ស្ទើរតែ​ផ្ទុះ​ទៅ​ជា​ហិង្សា​ធ្ងន់ធ្ងរ ទៅហើយ រវាង​អ្នកយកព័ត៌មាន​មួយក្រុម​ប្រមាណ​ជាង ១០​នាក់​មិន​ទាន់​ដឹងថា ស្ថិត​នៅ​អង្គភាព​ណា​នោះ​ទេ និង​មន្ដ្រី​គយ​ប្រចាំ​នៅ​ប៉ុស្ដិ៍​នោះ​តែម្ដង ពាក់ព័ន្ធ​ទៅនឹង​ការ​យក​ព័ត៌មាន​ពី​ការ​ដឹកទំនិញ​ឆ្លងកាត់​ស្ថិតនៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​កំពត ក្រោយ​ពី​មេ​ប៉ុស្ដិ៍​ព្រែក​ចាក បាន​ដកហូត​ទូរស័ព្ទ​អ្នកយកព័ត៌មាន​។​

​យ៉ាងណាមិញ​ពាក់ព័ន្ធ​ករណី​នេះ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថា តាម​ច្បាប់​មន្ដ្រី​អាជ្ញាធរ​អាច​ប្ដឹង​ទៅ​លើ​អ្នកកាសែត​ទាំងនោះ ពាក់ព័ន្ធ​ទៅនឹង​ការប្រមាថ ខណៈ​ដែល​ពួកគេ​កំពុង​បំពេញ​ភារកិច្ច​ការងារ​ក្នុង​ដែល​សមត្ថកិច្ច​របស់​ខ្លួន​។​

​ដោយឡែក​ខាង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ខេត្ត​កំពត លោក ហេង សំបូរ ថា​អង្គភាព​របស់​លោក បាន​និង​កំពុង​ពិចារណា ពិភាក្សា​ជាមួយ​មេធាវី​របស់​ខ្លួន ដើម្បី​ដាក់​ពាក្យបណ្ដឹង​ទៅលើ​អ្នក​យក​ព័ត៌មាន​ទាំងនេះ ទៅកាន់​សាលាដំបូង​ខេត្ត​កំពត​ផងដែរ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×