Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ រកឃើញ​បង្គារ​ស្រស់​ចំនួន ​៨០​ គីឡូក្រាម ​នៅ​តូប​លេខ​ ៨២៦ ក្នុង​ផ្សារ​លើ​!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​រកឃើញ​បង្គា​រស្រស់​ចំនួន ៨០​គីឡូក្រាម ដាក់​លក់​នៅ​តូប​លេខ​៨២៦ ក្នុង​ផ្សារ​លើ នា​ក្រុង​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​សកម្មភាព​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ខាងលើនេះ មាន​ការចូលរួម​សហកា​រ​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​, មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​, អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ផ្សារ​លើ​ផង​ដែរ​។​

​មន្ត្រី​កាំកុងត្រូល​បន្តថា មន្ត្រី​ជំនាញ​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ អំពី​គុណភាព នៃ​សុវត្ថិភាព​ម្ហូបអាហារ និង​ទំនិញ​ផ្សេងៗ នៅតាម​ទីផ្សារ និង​នៅតាម​ផ្ទះ​លក់ដូរ​នានា ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​៤​ដង ក្នុង​មួយ​ខែៗ​។​

​លោក​បញ្ជាក់ថា ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តូប​លក់​គ្រឿង​សមុទ្រ​ស្រស់ៗ​មួយចំនួន​នៅ​ផ្សារលើ នា​ក្រុង​ព្រះសីហនុ ដោយ​បាន​រកឃើញ​បង្គា​ស្រស់​ចំនួន ៨០​គីឡូក្រាម ត្រូវ​អាជីវករ​នៅ​តូប​លេខ​៨២៦ ដាក់លក់ ហើយ​មាន​ចាក់​សារធាតុ​ម្យ៉ាង​ដូច​ចា​ហ៊ួយ ចូលទៅ​ក្នុង​បង្គា​ស្រស់​ទាំងនោះ​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ល​ខេត្ត​ព្រះសីហនុ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា គោលបំណង​នៃ​ការចុះ​ត្រួតពិនិត្យ ទំនិញ ឬ​ចំណីអាហា​រទាំ​ងងៀត និង​ស្រស់ នៅតាម​ផ្ទះ ឬ​តាម​ទីផ្សារ​នានា នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ប្រយោជន៍ ដើម្បី​ជួយ​បង្កា​ទប់ស្កាត់ រាល់​សកម្មភាព ធ្វើ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព​, ក្លែងបន្លំ​ស្លាក​សញ្ញា​, ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​ជាដើម ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាពប្រជាពលរដ្ឋ ជា​អ្នក​ទទួល​ទាន ឬ​អ្នក​ប្រើប្រាស់​។​

​មន្ត្រី​ជំនាញ​បន្តថា ចំពោះ​សកម្មភាព​កាលពី​ព្រឹក​មិញ​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​រកឃើញ បង្គា​រមាន​ស្រស់​មាន​ចាក់​បញ្ចូល​សារធាតុ​ម្យ៉ាង ស្រដៀង​គ្នា​ចាហួយ​ចំនួន ៨០​គីឡូក្រាម ដែល​អាជីវករ​នៅ​តូប​លេខ​៨២៦ ដាក់​លក់​នៅក្នុង​ផ្សារ​លើ ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ​។​

​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បន្តថា ក្រោយ​បាន​រកឃើញ​បង្គារ​មាន​លាយ​សារធាតុ​គីមី​ទាំងនោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​កំណត់​ហេតុ​ដកហូត បង្គារ​ទាំង ៨០​គីឡូ​នោះ ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល ស្រប​តាម​នីតិវិធី​។​

​នា​ឱកាស​នោះ​ដែរ មន្ត្រី​ជំនាញ​ក៏​បាន​តម្រូវឲ្យ​អាជីវករ​តូប​លេខ​៨២៦ ក្នុង​ផ្សារ​លើ​នេះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលក់ដូរ​ម្អូបអាហា​រ ឬ​ចំណីអាហារ ដែល​មិន​ប្រក្រតី ឬ​មាន​លាយ​សារធាតុ​គីមី​ជា​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ ព្រោះ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​អាជីវករ​ដទៃ ក្នុង​ផ្សារ​លើ ឲ្យ​ពួកគាត់​បាន​យល់​ដឹង​បន្ថែម និង​ចូលរួម​អនុវត្ត​ការងារ​លក់ដូរ របស់ខ្លួន ឲ្យស្រប​តាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែលជា​អ្នក​ទទួល​ទាន ជា​ពិសេស​នឹង​ប្រឈម​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ​៕ ដោយ ៖ ដែន សីមា​

  

spot_img
×