Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ប្រាប់​ផង​! ហេតុ​អ្វី​ក្រពើ​បែរ​ជា​ខ្លាច​ឆ្កែ​តូច​មួយ​នេះ​

spot_img

​តាម Daily Mail ឆ្កែ​តូច​មួយ​ក្បាល​ឈ្មោះ Dumb Blonde រស់​នៅលើ​កោះ Goat លើ​ទន្លេ Adelaide នៃ​រដ្ឋ Northern Territory, អូស្ត្រាលី​។ វា​ពុំ​មាន​សភាព​ភ័យខ្លាច​រាល់​ពេល​ប្រឈមមុខ​នឹង​ក្រពើ​ដែល​មាន​ទំហំ​ធំ​ជាង​វា​ច្រើនដង​។​

​ម្ចាស់​របស់​ឆ្កែ​ក្លាហាន​មួយ​ក្បាល​នេះ ដ៏​ល្បីល្បាញ​ដោយសារតែ​ឆ្កែ​របស់​គាត់​បាន​ធ្វើការ​ដេញ​ក្រពើ​រត់​ពី​ទី​គោក​ចុះ​ទៅ​ក្នុង​ទឹក​ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លងមក​។​

​ឆ្កែ​តូច​មួយ​ក្បាល​នេះ ខាំ​កន្ទុយក្រពើ ខណៈពេល​ក្រពើ​កំពុង​រត់​ប្រាស់​អាយុ មកទល់​ពល​នេះ​អ្នករស់នៅ​តំបន់​នោះ នៅ​ពុំទាន់​យល់​បាន​ថា ហេតុអ្វី​បានជា​ក្រពើ​ទាំងនោះ បែរ​ជា​ស្លន់ស្លោរ​រត់​ត្របាញ់​ចុះ​ទឹក ខណៈពេល​វា​អាច​សម្លាប់​ឆ្កែ​នេះ ធ្វើ​ជា​ចំណី​បាន​យ៉ាង​ងាយ​។​

​ម្ចាស់​របស់​វា​លោក Hansen, និយាយថា គ្រា​ដំបូង​គឺ​ឆ្កែ​អាយុ ១០​ឆ្នាំនេះ បាន​ប្រដេញ​ក្រពើ​មួយ​ក្បាល​នៅ​លើ​គោ​កឲ្យធ្លាក់​ចុះ​ទឹក ហើយ​វា​សម្តែង​កាយវិការ​រីករាយ​ណាស់ ដំបូង​ខ្ញុំ​ក៏​ខ្វល់ខ្វាយ​ដែរ តែ​ពុំ​អាច​រារាំង​វា​បាន​។ ព្រោះថា​ហេតុផល​តែមួយ​គត់​អាច​រាំង​ស្កាត់​វា គឺ​ញាត់​វា​ក្នុង​ទ្រុង​តែប៉ុណ្ណោះ​។​

​ម្ចាស់​របស់​វា​មិនដឹង​ជា​មូលហេតុ​អ្វី​បានជា​ក្រពើ​ខ្លាច​ឆ្កែ​របស់​គាត់​យ៉ាងនេះ​៕ ចន្ទ្រា​

spot_img
×