Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​ប្រាប់​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការពារ​ឲ្យ​បាន​ដាច់ខាត​ការធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​

spot_img

ខេត្តស្វាយរៀង ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប្រាក់ សិទ្ធ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងប្រាប់​ដាស់តឿន​ដល់​មន្ត្រី​អាវុធហត្ថ​ខេត្តស្វាយរៀង​ថា​មន្ត្រី​អាវុធ​ទាំងអស់​ត្រូវការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​អោយបាន​ល្អប្រសើរ​ជាពិសេស​ការពារ​ឲ្យ​បាន​ដាច់ខាត​ការធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ហើយ​មិន​ឲ្យ​មាន​សត្រូវ​ណា ឬ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ណា​មក​បំផ្លិចបំផ្លាញ​សុភមង្គល សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​បានឡើយ​។​

​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធ​ បែបនេះ​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ ​(​អប់រំ​នយោបាយ​ចិត្តសាស្ត្រ​និង​សភាពការណ៍​វិវត្តន៍​ថ្មីៗ​) ​ឆមាស​ទី​១​ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​នៅ​ខេត្ត​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​២៩ ​ខែឧសភា ​ឆ្នាំ​២០១៩ ​ដែល​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក​ឧត្ត​ម​សេនីយ៍​ត្រី ​សែ វុទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​លោក លោកស្រី​ជានា​យ នាយរង ពល​អាវុធហត្ថ​ខេត្ត​ជាច្រើនរូប​ផងដែរ​ ។​

​លោក​ឧ​ត្ត​ម​សេនី​យ៏ បាន​ក្រើនរំលឹកដល់កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់​រួមគ្នា​ពង្រឹង​ការងារ​ដឹកនាំ​បញ្ជា​ឱ្យមាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​គុណភាព​និង​គុណធម៌​។​

​នៅក្នុង​ឱកាស​នោះដែរ​ លោក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក​បានលើកឡើង​អំពី​ការវិវត្តន៍​ថ្មីៗ​នៅ​ជុំវិញ​ពិភពលោក​និង​ការវិវត្តន៍​នៃ​ការរីកចម្រើន​ក្នុងប្រទេស​កម្ពុជា​ជូន​ដល់​មន្ត្រី​រាជ​អាវុធ​បានដឹង​ក៏ដូចជា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ ហើយ​មន្ត្រី​អាវុធហត្ថ​យើង​ត្រូវ​ចេះ​តាមដាន​នៃ​ការវិវត្តន៍​នានា​ក្នុងប្រទេស​និង​ជុំវិញ​ពិភពលោក​ផងដែរ​។​

​មន្ត្រី​អាវុធហត្ថ​ក្រៅពី​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ មន្ត្រី​អាវុធហត្ថ​មាន​ភារកិច្ច​ជា​ស្នូល​ក្នុង​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ផ្សេងៗ​ដូច​បញ្ហា​គ្រោះធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាលអោយ​រលំ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​គ្រោះ​អគ្គីភ័យ​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា «​កងរាជអាវុធហត្ថ​មាន​តួនាទី​ភារកិច្ច​ក្នុងការ​ថែរក្សា និង​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។ កងរាជអាវុធហត្ថ​មាន​តួនាទី ភារកិច្ច ជា​ប៉ូលីស​រដ្ឋបាល ជា​មន្ត្រីនគរបាល​យុត្តិធម៌ ជា​តម្រួតយោធា និង​ផ្តល់​កម្លាំង​ទៅ​ជួយ​អន្តរក្រសួង​តាម​ការស្នើសុំ​»​។​

​លោក​ក៏បាន​ជំរុញ​ឱ្យកម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​ទាំងអស់ ត្រូវគោរព​រដ្ឋធម្មនុញ្ញ គោរព​ច្បាប់​ចរាចរណ៍ គោរព​បទបញ្ជា គោរព​ការចាត់តាំង និង​ត្រូវ​បន្ត​រៀនសូត្រ​បន្ថែម​ពី​ច្បាប់ លក្ខន្តិកៈ​ថ្មីៗ​នានា ដើម្បី​បង្កើន​នូវ​ចំណេះដឹង ព្រមទាំង​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អប្រសើរ ដើម្បី​គ្រួសារ​និង​អង្គភាព និង​ត្រូវយក​ការផ្សព្វផ្សាយ​នាពេលនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក ដែល​មិនបាន​ចូលរួម​៕ ដោយ ៖ វ៉ៃ​កូ​

 

spot_img
×