Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ពីរ​នាក់ ​ជិះ​ម៉ូតូ​បុក​រង្វង់​មូល​តូច​ព្រែ​កតា​មាក់ ស្លាប់​

spot_img

កណ្ដាល ​៖ ​បុរស​ពី​នាក់​ជិះ​ម៉ូតូ​បុក​រង្វង់​មូល​តូច​ព្រែក​តា​មាក់ បណ្ដា​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​កន្លែងកើតហេតុ ហេតុការណ៍​នេះ​កើតឡើង វេលា​ម៉ោង​៧និង៥០​នាទី​យប់ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

​បើតាម​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​រង្វង់​មូល​តូច​ព្រែ​កតា​មាក់ បាន​ជិះ​បុក​រង្វង់​មូល​ពេញទំហឹង បណ្តា​អោយស្លាប់​នៅនឹងកន្លែង ដោយ​មិន​ស្គាល់អត្តសញ្ញាណ ដែលមាន​ម៉ូតូ​ម៉ា​កឡេ​កពាក់​ស្លាក​លេខ​ភ្នំពេញ ​1DC1452 ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×