Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​ម្នាក់ ដឹក​លុយ​ខុសច្បាប់​ជិត​ ១ ​លាន​ដុល្លារ ពី​ទីក្រុង​ហុងកុង ចូល​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ជនជាតិ​ចិន​ម្នាក់​ដែល​នាំ​លុយ​ជិត​១​លាន​ដុល្លារ​អាមេរិក ដែល​ខុសច្បាប់​ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​មក​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រលានយន្តហោះ​ចាប់ខ្លួន​​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៥និង១០​នាទី​រសៀល ថ្ងៃទី​២៩ ខែឧសភា​នេះ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ផ្អាក​ដំណើរ​ជនជាតិ​ចិន​ម្នាក់ ដែលមាន​ឈ្មោះថា LIAO JINGQING កើត​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នា​១៩៧១ កាន់​លិខិតឆ្លងដែន​លេខ EG0115690 ពាក់ព័ន្ធ​ករណី​នាំ​ប្រាក់​ចំនួន ៨៥៥.០០០​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​។ ការចាប់ខ្លួន​ជនជាតិ​ចិន​រូបនេះ ដោយសារតែ​លុយ​ទាំងនោះ​មានការ​សង្ស័យថា ជា​លុយ​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​។​

​តាម​ការសាកសួរ​បឋម ជនសង្ស័យ​ប​បាន​សារភាពថា ខ្លួន​បាន​ចូលមក​កម្ពុជា​ចំនួន​០២​លើក ក្នុងនោះ​លើក​ទី១ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ និង​លើកចុងក្រោយ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យមានមុខ​របរ​នៅ​ចិន ជា​អ្នកធ្វើការ​ផ្នែក​ដេ​គ័​រ នៅ​សណ្ឋាគារ​ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ បាន​បន្តថា គោលបំណង​នាំ​ប្រាក់​មក​កម្ពុជា ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេ​គ័​រ ជាមួយ​ប្អូនជីដូនមួយ​ឈ្មោះ LIAO YUPENG (​ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​)​។ ប្រាក់​ខាងលើ បាន​បើក​ពី​ធនាគារ​ឈ្មោះ​ឡុង យៀ​ក ក្នុង​ទីក្រុង​ហុងកុង នាំយកមក​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​បង្ហាញថា ភស្តុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន ​៖ លិខិតឆ្លងដែន​ចិន​ចំនួន​១​ក្បាល​, ប្រាក់​ចំនួន​៨៥៥.០០០​ដុល្លារ​អាមេរិក (៧២​ដុំ​), ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង និង​កាបូប​ធំ​ចំនួន​០២​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​អនុវត្ត​នីតិវិធី​បន្ត​។​

​គួ​រំលឹកថា កាលពី​ថ្ងៃទី​២៣ ខែមេសា​កន្លងទៅនេះ កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន​ចំនួន​៣​នាក់ ដែល​បាន​នាំ​លុយ​ចំនួន ៣.៥២០.០០០​ ដុល្លារ​អាមេរិក ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×