Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព​ន្ធកាត់​ទុក (១%) ត្រូវបាន​ដកចេញ​ជា​ផ្លូវការ​ហើយ​នៅថ្ងៃនេះ​

spot_img

​ជប៉ុន ​៖ ​នៅ​រសៀល​ថ្ងៃទី ២៩ ខែ ឧសភានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយពី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​អំពី​ការសម្រេច​ដកចេញ​នូវ “​ព​ន្ឋ​កាត់​ទុក ១% គឺ​បាន​ចូល​ជា​ធរមាន​ហើយ នៅថ្ងៃនេះ ដោយ​មិនចាំបាច់​រង់ចាំ​រហូតដល់​ចុងឆ្នាំ ២០១៩ នោះឡើយ ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ជាតិ និង​បរទេស​ទាំងអស់​អោយបាន​ទទួល​ផល​ចំណេញ​កាន់តែច្រើន​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ប្រកាសជូន​សេចក្តីណែនាំ​ជា​ផ្លូវការ​ដល់សាធារណៈ និង​អ្នក​ធុរកិច្ច​ទាំងអស់​អោយបាន​ជ្រាប​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ដំណឹង​ល្អ​នេះ គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ដល់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន ដែល​បាន​អញ្ជើញ​មកជួប សម្តេច​តេ​ជោ​ដោយផ្ទាល់ នៅ​សណ្ឋាគារ The New Otani, Tokyo ក្នុង​បំណង​បង្ហាញ​ពី​ការគាំទ្រ និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​ទន្ទឹមនឹង​ការដកចេញ​នូវ​ព​ន្ឋ​កាត់​ទុក​នេះ សូម​ក្រុមហ៊ុន​ឯកជន និង​វិនិយោគទុន​ទាំងអស់​នៅ​កម្ពុជា​ពង្រឹង​និង​បន្ត​ចូលរួម​បង់​ព​ន្ធជូន​រាជរដ្ឋាភិបាល​អោយបាន​ត្រឹមត្រូវ និង​អោយបាន​គ្រប់ៗ​គ្នា​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×