Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២នាក់ ឆក់កាបូប​ស្ត្រីជនជាតិអុីរ៉ង់​ត្រូវបានឃាត់ខ្លួន ស្ត្រី​នោះបាន​រងរបួស​ជើង​និង​មុខ​

spot_img

សៀមរាប ​៖ ​ជនសង្ស័យ ២នាក់ ដែលបានឆក់កាបូបស្ត្រីជនជាតិអ៊ីរ៉ង់ត្រូវបានឃាត់ខ្លួនហើយនៅថ្ងៃទី ២៩ ខែឧសភ នេះ នៅមន្ទីរសន្តិសុខខេត្តសៀមរាប នៃស្នងការដ្ឋានខេត្តសៀមរាប ហើយ​បាននិងកំពុង​កសាង​ឯកសារ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ហេតុការណ៍នេះបានឡើងនៅវេលា ៦ និង៣០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដោយស្ត្រីជនជាតិអ៊ីរ៉ង់ ទាំង ២នាក់ ធ្វើដំណើរ តាម រ៉ឺម៉កម៉ូតូកង់បី នៅតាមដងផ្លូវកូម៉ៃ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ស្ត្រីជន រងគ្រោះបានសង្កេតឃើញមានបុរសពីរនាក់ បានតាមមើលគាត់តាំងពីកន្លែងលក់សំបុត្រចូលមើលប្រាសាទមកម្ល៉េះ លុះមកដល់ពាក់កណ្តាលផ្លូវ ជនទាំងពីរនាក់នោះ បានធ្វើ សកម្មភាពឆក់ទាញកាបូបរបស់គាត់ធ្វើឲ្យ មានការ ប្រទាញប្រទង់គ្នារហូតស្ត្រីម្នាក់ធ្លាក់ពី រ៉ឺម៉ក់បោកទៅនឹងផ្លូវ បណ្តាលឲ្យ រងរបួសជាំភ្នែកខាងស្តាំ និង រលាត់ដៃជើង រីឯជនសង្ស័យក៏ដណ្ដើមយកកាបូប និងគេចខ្លួនបានដោយសុវត្ថិភាព ។​

​តាមការបញ្ជាក់របស់ សមត្ថកិច្ច ក្រោយពីបានទទួលពាក្យបណ្តឹង និងក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់ ឯកឧត្តមប្រធា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុមមន្ត្រី នគរបាលជំនាញបានចុះ ធ្វើការ ស្រាវជ្រាវ យ៉ាងមមាញឹក និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥ នាក់ ហើយត្រូវបានធ្វើទៅតាមនីតិវិធីផ្លូវច្បាប់ ។ ក្នុងការ ចង្អុលបង្ហាញរបស់ជនរងគ្រោះ នាពេលនោះសមត្ថកិច្ចក៏បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥នាក់នេះ ជនសង្ស័យ ២នាក់ ត្រូវបាន ឃាត់ខ្លួន នៅរសៀល ថ្ងៃទី ២៧ ឧសភា ដោយជនទាំងពីរ នេះបានជិះម៉ូតូជាមួយគ្នា ៕​ ដោយ ៖ កូឡាប

spot_img
×