Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ស្រុក​ព្រៃនប់​ឲ្យ​ដឹងថា ៖ ករណីក្មេងស្រី​រងគ្រោះ​ស​ង្ស័យជា​អំពើ​រំលោភ​សម្លាប់ បាន​ស្លាប់​លើរថយន្ត​សង្គ្រោះបន្ទាន់​

spot_img

ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​សង្ស័យថា ជា​អំពើ​រំលោភ​សម្លាប់​នៅក្នុង​ផ្ទះកើតហេតុ របស់​ក្មេងស្រី​រងគ្រោះ នា​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង បាន​ស្លាប់​ហើយ​នៅតាម​ផ្លូវ គឺ​ស្លាប់​នៅលើ​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែល​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​កើតហេតុ​ក្មេងស្រី​រងគ្រោះ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏បាន​បញ្ជូន​បន្តទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​វិញ ប៉ុន្តែ​បាន​ស្លាប់​នៅតាម​ផ្លូវ ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ មាន​ឃាតកម្ម​មួយ​ករណី​បាន​កើតឡើង គឺ​ស្ថិតនៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បន្តថា ឃាតកម្ម​នេះ ត្រូវគេ​ដាក់​ការសង្ស័យថា ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់​អត្តសញ្ញាណ បណ្តាល​ឲ្យ​ក្មេងប្រុស​- ស្រី​២​នាក់​បងប្អូន​បង្កើត​រួមមាន​៖ ឈ្មោះ ផា សុខលី ភេទ​ប្រុស អាយុ​២​ឆ្នាំកន្លះ បាន​ស្លាប់ នៅផ្ទះ​កើតហេតុ និង​ឈ្មោះ ផា ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១០​ឆ្នាំ បាន​រងរបួស​ធ្ងន់ធ្ង​រ​។​

​ករណី​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ ក៏ដូចជា​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ កំពុង​ចុះ​ស្រាវជ្រាវ ដើម្បី​ឈានទៅ​នាំខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​យោងតាម​របាយការណ៍​បន្ថែម​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​នៅ​ម៉ោង ២៣ និង​៤០​នាទី​យប់​ថ្ងៃទី​២៩ ខែឧសភា បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ដោយ​អំពើ​រំលោភ​សម្លាប់​ខាងលើនេះ បាន​ស្លាប់​ហើយ គឺ​ស្លាប់​នៅលើ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក្នុងអំឡុងពេល​ដឹក​កុមារី​រងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅឯ​រាជធានី​ភ្នំពេញ​៕ ដោយ ៖ ដែន សីមា​

spot_img
×