Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រជុំ​ត្រួតពិនិត្យទៅលើ​ការងារ​គ្រប់គ្រង​ផ្ទាំង​ផ្សព្វផ្សាយ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម និង​ទីតាំង​ដំឡើង​បង្គោល​ប៉ាណូ​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្វប្រជុំ​ត្រួត ពិនិត្យ ទៅលើ​ការគ្រប់គ្រង​ផ្សព្វផ្សាយ​ផ្លាកសញ្ញា​ពាណិជ្ជកម្ម និង​ទីតាំង ដែល​ត្រូវ​តម្លើង​បង្គោល​វ៉ាណូ នៅ​រាម​ទីតាំង​នីមួយៗ ក្នុង​ខេត្ត​ព្រះសីហនុ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ហើយ​ដឹកនាំ​ដោយ លោក គង់ វិតាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​នៅតាម​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​នេះ​បាន​ចូលរួម​ផង​។​

​នា​ឱកាស​នោះ លោក គង់ វិតាណ​: បានឲ្យដឹងថា តាម​ចរាចរណ៍​ជូនដំណឹង របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺ​រាល់​ការសរសេរ​អក្សរ​លើ​ផ្ទាំង​យីហោ​, ផ្ទាំង​ផ្សាយពាណិជ្ជកម្ម និង​ផ្ទាំង​សញ្ញា​ផ្សេងៗ ត្រូវ​គោរព​តាម​គោលការណ៍ ដោយ​ប្រើ​អក្សរ​ជាតិ​ជាសំខាន់​។ ប៉ុន្តែ​លោក​ថា ក្នុងករណី​មាន​អក្សរ​បរទេស គឺ​ដាច់ខាត​ត្រូវ​មាន​អក្សរ ជាតិ នៅ​ជួរ​ខាងលើ​នៃ​អក្សរ​បរទេស​នោះ ហើយ​ទំហំ​អក្សរ​ជាតិ ក៏​ត្រូវ​សរសេរ​ឲ្យ​ធំ​ជាង​អក្សរ​បរទេស​ពីរដង​..​។​

​លោក គង់ វិតាណៈ ឲ្យដឹង​ដូច្នេះ រួច​សង្កត់ធ្ងន់ថា ចំពោះ​អក្ខរាវិរុទ្ធ ក៏​ត្រូវ​គោរព​តាម​ក្បួនខ្នាត វេយ្យាករណ៍ និង​វចនានុក្រម​ខ្មែរ របស់​សម្ដេច​ព្រះសង្ឃរាជ ព្រះមហា​សុមេធាអិបតី​ជោត​ញ្ញា​ណោ ជួន ណាត ឲ្យបាន​ត្រឹមត្រូវ​។​

​ត្រង់​ចំណុច​នេះ លោក គង់ វិតាណៈ បញ្ជាក់ថា កន្លងមកនេះ ដោយសារតែ​មាន​ស្លាក​យីហោ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយចំនួន ដែល​មិន​បាន​អនុវត្ត​តាម​ការជូនដំណឹង របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទើប​ត្រូវ​ក្រុម​ការងារ របស់​រដ្ឋបាល​ខេត្ត បាន​ចុះ​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ​បន្ត ដល់​ម្ចាស់​ស្លាក​យីហោ​មួយចំនួន ឲ្យចូល​រួម​គោរព​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យបាន​ត្រឹមត្រូវ​។​

​លោក​ថា ចំពោះ​ស្លាក​យីហោ​ទាំងឡាយណា ដែល​មិន​គោរព​តាម​ការណែនាំ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទេ លោក វិតាណៈ អះអាងថា ត្រូវ​ក្រុម​ការងារ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ចុះ​រុះរើ​ទម្លាក់​ចុះ ប្រយោជន៍​ដើម្បី​ចូលរួម​ថែរក្សា​អភិរក្ស​អក្សរសាស្ត្រ​ជាតិ ប្រកបដោយ​អនាម័យ សោភ័ណភាព និង​មាន​បរិស្ថាន​ល្អ ឲ្យ​សាកសម​ជា​ទីក្រុង​ទេស​ច​រណ៍​ដ៏​ស៊ីវិល័យ ដែល​រដ្ឋាភិបាល​ឲ្យ​ប្រសិទ្ធនា​ម​ថា ជា “​តារា​រះ នា​ទិសនិរតី​”​។​

​លោក គង់ វិតាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បញ្ជាក់បន្ថែម​ថា បញ្ហា​ខាងលើ​នេះ គឺ​ក្រុមការងារ នៃ​រដ្ឋបាល​ខេត្ត បាន​ចុះ​ណែនាំ និង​តម្រូវឲ្យ​ម្ចាស់​ស្លាក​យីហោ ឲ្យធ្វើ​ការផ្លាស់ប្តូរ​ជើងទម្រ និង​ស្លាក​ប៉ាណូ ឬ​ផ្ទាំង​ផ្ព្ធ​ផ្សាយពាណិជ្ជកម្ម​ចាស់ៗ ដោយ​តម្រូវ​ឲ្យ​ដូរចេញ នូវ​ស្លាក​យីហោ បង្គោល​ប៉ាន់​ណូ រ​បារ​ផ្សាយពាណិជ្ជកម្ម​កាត់​ទទឹង​ផ្លូវថ្នល់ និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ជាថ្មី​។ ជាពិសេស​តម្រូវឲ្យ​មក​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ចំពោះ​រាល់​ការ​ដាក់​តាំង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ផ្លូវ​សាធារណៈ​។​

​ករណីនេះ លោក គង់ វិតាណៈ បញ្ជាក់ថា នឹង​ដាក់​ឲ្យ​ក្រុមការងារ​ជំនាញ ចុះ​តាមដាន និង​គ្រប់គ្រង​ការប្រមូល​ចំណូល​ចូល​រដ្ឋបាលខេត្ត​ព្រះសីហនុ ទៅ​លើ​ទីតាំង និង​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាក់ទង​ស្លាក​យីហោ , បង្គោល​ប៉ាណូ​, របារ​កាត់​ទទឹង​ផ្លូវ និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ឲ្យមាន​ប្រសិទ្ធភាព និង​ឲ្យមាន​តម្លាភា​ពនា​ថ្ងៃ​អនាគត​៕ ដែន សីមា​

 

spot_img
×