Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពី​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត និង​ប្រគល់​សម្ភារៈ ជូន​ជនរងគ្រោះ​វិញ​

spot_img

សៀមរាប ​៖ ​រដ្ឋបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា​នេះ​បានឲ្យដឹងថា ក្រោយពេល​ដែល​ព្រះរាជអាជ្ញា និង សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​ទាំង​ពីរ ក៏​បាន​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច គឺ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាបូបរបស់​ភ្ញៀវ​ទេសចរណ៍​ពិតប្រាកដ​មែន កាលពី​ព្រឹក​ថ្ងៃទី​២៦ នៅតាម​បណ្តោយ​ផ្លូវ កូ​ម៉ៃ ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ។​

​ក្នុង​នោះ​ជនសង្ស័យ​ទី​១ ឈ្មោះ ទី​វ ហ៊ុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ ខេត្ត​សៀមរាប និងទី​២ ឈ្មោះ រ៉េត មករា ភេទ ប្រុស អាយុ​២៣ ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ជនសង្ស័យ​ទាំង​ពីរ​ត្រូវបាន​ឃាត់ខ្លួន នា​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ។​

​ក្រោយពី​ទទួលបាន​នូវ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំងពីរ កម្លាំង​សមត្ថកិច្ច​ជំនាញ ដោយ​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គោកចក បាន​ចុះ​ទៅ​ធ្វើ​ការរុករក​នៅតាម​ព្រៃ​ទៅ​អង្គរ ដែល​ជនសង្ស័យ​បាន​បោះចោល​សម្ភារៈ ដែល​ឆក់​យក​បាន​ពី​ជនរងគ្រោះ ។ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​រកឃើញ​នូវ​លិខិត​ឆ្លងដែន និង ឯកសារ​មួយចំនួន របស់​ជនរងគ្រោះ ។​

​លុះ​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី ក៏​បាន​ធ្វើ​ពិធី​ប្រគល់​លិខិត​ឆ្លងដែន និងឯកសារជូន​ដល់​លោកស្រី FATEMEH ARABSHEIKH ជា​ជនរងគ្រោះ ដោយ​មាន​វត្តមាន​ចូលរួម ពី​តំណាង​រដ្ឋបាល​សាលាខេត្ត ស្នងការរង​នៃ​ស្នងការ​នគរបាល ខេត្ត នគរបាល​ទេសចរណ៍​ខេត្ត និង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោកចក​ផងដែរ ។

​ក្រោយ​ពី​ការប្រគល់​លិខិតឆ្លងដែន និង ឯកសារ លោកស្រី FATEMEH ARABSHEIKH ជា​ជនរងគ្រោះ ក៏បាន សម្តែងពីការ​សោក​ស្ដាយ​មុខ​របស់​គាត់ មនុស្ស​ស្រី​ស្អាត​លើ​មុខ តែបើ​មុខខូច​សម្រស់​ហើយ គាត់​ខ្មាស​គេ​ណាស់ ពិសេស​កូនស្រី និង ក្រុម​ការងារ​ក្នុង​ឋានៈ​ដែល​គាត់​ធ្វើការ​នៅ​ធានា​គារ​ធំ​លំដាប់​ពិភពលោក ។ ម្យ៉ាងទៀត​គាត់​និយាយថា គាត់​មិន​ហ៊ាន​លើក​ទូរស័ព្ទ Call on line របស់​កូនស្រី​ទេ ព្រោះ​តែ​មុខ​គាត់​មាន​របួស មិន​ចង់ឲ្យ​កូន​ឃើញ​មុខ ក្នុង​ស្ថានភាព​របួស​ខ្លាំង​បែបនេះ នាំ​ឲ្យ​កូនស្រី​បាក់​ទឹកចិត្ត សិក្សា​រៀនសូត្រ​មិនបាន​ល្អ ។​

​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បន្ថែមថា “​លាយឡំ​ទៅដោយ​ភាព​ក្តុកក្តួល​របស់​លោកស្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​កម្លាំង​សមត្ថកិច្ច ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​រូប​លោក​ស្រី ជា​ជនរងគ្រោះ តែ​លោក​ស្រី​ក៏​មិន​លើក​លែ​ង ចំពោះ​ជនល្មើស​ឡើយ សុំ​ឲ្យ​តុលាការ​នៅ​កម្ពុជាផ្តន្ទាទោស​ទៅតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ” ៕​ ដោយ​៖​កូឡាប​

spot_img
×