Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​គាស់​ទូ​រយ​កមាស អស់​ជាង​ ៣​ គីឡូក្រាម នៅ​ស្រុក​សំរោង​

spot_img

តាកែវ​ ៖​ គ្រឿង​មាស​ជាង ​៣​ គីឡូក្រាម​ ត្រូវ​ចោរ​១​ក្រុម​យក​ដោយ​សុ​វត្ថិភាព​ ក្រោយពី​ធ្វើ​សកម្មភាព​កាត់​ចំរឹង​បង្អួត​ផ្ទះចូល​ទៅគាស់​ទម្លុះ​ទូរ​ទុកមា​ស​និង​លុយ ។ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​បានដឹងថា រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​ឧសភា​នេះ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការ​តាម​ចាប់​ក្រុម​ចោរ​លួច​គាស់​ទូរ​មាស​នេះ គឺ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ប៉ុន្តែ​ទោះ​យ៉ាងណា សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​ពី​ពន្លឺ ឬ​ដានរបស់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងនោះនៅឡើយ​ទេ​។​

​ហេតុការណ៍​នេះ​ត្រូវបាន​ដឹង​ឡើង នា​វេលា​ម៉ោងជាង​៥​ភ្លឺ ដែល​សកម្មភាព​ក្រុម​ចោរ ធ្វើឡើង​នៅ​ម៉ោង​ជា​១​រំលង​អធ្រាត្រ ថ្ងៃទី​២៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ចំណុច​ភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​ ​ម្ចាស់ផ្ទះ​ឈ្មោះ​នាង ឈាង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​មាស​និង​ប្តូរប្រាក់ បាន​ប្រាប់​សមត្តកិច្ច​ឲ្យដឹងថា គ្រឿងមាស​គ្រប់​ប្រភេទ បាន​បាត់បង់​ចំនួន​៣,៥​គីឡូក្រាម​។​

​បើ​តាម​កា​ម៉ា​សុ​វត្ថិភាព​បញ្ជាក់ថា ក្រុម​ចោរ​ចូល​មក​ធ្វើ​សកម្មភាព​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃទី​២៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ដោយ​ចាប់​កាត់​ចំរឹង​បង្អូត​ផ្ទះ ហើយ​ចូល​ទៅ​ទម្លុះ​ទូរ​ទុក​មាស​និង​លុយក្នុងផ្ទះ​យក​អស់​គ្រឿងមាស​ចំនួន​ជាង​៣​គីឡូក្រាម ខណៈ​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់ ដោយ​ពុំ​ដឹងខ្លួន​អ្វី​សោះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×