Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ណែនាំ​ឲ្យ​មន្ត្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​

spot_img

​ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​អោយ​មន្ត្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំងអស់​ត្រូវ​បំរើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការ​របស់​ពួកគាត់ ស្របតាម​គោលនយោបាយ​របស់​រាជ រដ្ឋាភិបាល ក្នុងការ​បង្ខិត​សេវា​អោយ​កៀក​កិត​ជាមួយនិងប្រជាពលរដ្ឋ​។​

លោក ឃួ​ង ស្រេង បានធ្វើការ ណែនាំ​បែប​នេះ ខណៈ​លោក ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខដំណែង​របស់មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​១៦​រូប នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ពុធ​១១​រោច ខែ​ពិសាខ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​និង​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០១៩ ។​

លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ​៖ ក្នុងនាម​ជា​មន្ត្រីរាជការ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ត្រូវ​ធ្វើ​ខ្លួន​អោយបាន​ល្អ យកចិត្តទុកដាក់​លើ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​រហ័ស​ទាន់​ចិត្ត ទាន់​ពេលវេលា​ដើម្បី​ឆ្លើយតប​ទៅ​និង​តំរូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ស្រប​តាម​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​។ មន្ត្រីរាជការ​ស៊ី​ប្រាក់បៀវត្ស​ពី​រដ្ឋ ដូច្នេះ​ត្រូវតែ បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​​ឌិ​តដល់ ព្រោះ​កាលណា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​និង​ទាន់​ចិត្ត នោះ ក៏​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ តាមរយៈ​ការ​ទទួលបាន​ចំណូល​ពន្ធ​ចូល​ថវិកា​ជាតិ​។​

លោក ឃួ​ង ស្រេង បាន​បញ្ញា​ក់ថា ​៖ មន្ត្រី​របស់​យើង​បើ​ចង់បាន​តួនាទី​ខ្ពស់ ត្រូវ​ប្រឹងប្រែង​បំពេញការងារ​អោយបាន​ល្អ ស្លៀកពាក់​សមរម្យ​និង​គោរព​ពេលវេលា​។ ការតែងតាំង​និង​ផ្ទេ​រតំណែ​ងរបស់​មន្ត្រីរាជកា​ររ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ តាម​ឋានានុក្រម​របស់​ក្រសួងមហាផ្ទៃពី​តូច​ទៅ​ធំ ។​

សូមបញ្ជាក់​ថា​៖ មន្ត្រីរាជការ រចនាសម្ព័ន្ធ​សាលា​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ប្រកាស តាំង​មុខតំណែង​និង​ផ្ទេរ​ភារកិច្ច​ចំនួម​១៦​រូបនេះ រួមមាន ១ លោក​ជិន ប៊ុនធឿន​ត្រូវបានតែងតាំង​ជា​នាយករងរ​ដ្ឋបាល​រាជធានី​ភ្នំពេញ​។ ២ លោក​នួន អំ​ណាវុ​ធ នាយក​ទីចាត់ការ​គ្រប់គ្រង​សំណង់​និង​បរិស្ថាន​។ ៣ លោក ម៉េត មាស​ភក្តី ជា​នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ ។ ៤ លោកស្រី​ដោ សម្ផស្ស​ជា​នាយិកា​ទីចាត់ការ​រដ្ឋបាល​។ ៥​លោក​ម៉ៅ បូ​ណែ​ត ជា​អនុប្រធាន​ផ្នែក​ទទួល​ពាក្យបណ្ដឹង​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ ។ ៦ លោក ស៊ុក សង្វា​ពេជ្រ​ជា​នាយរង​ទីចាត់ការ​រដ្ឋបាល ។ ៧ លោក​តូច ពណ្ណ​រាយ នាយករង​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ​និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ៨ លោក​អុិន អា​ស្នា ជា​នាយករង​ទីចាត់ការ​គ្រប់គ្រង​សំណង់​និង​បរិស្ថាន ។ ៩​លោក​ឃាង វណ្ណៈ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​និង​ពិធីការ ។ ១០ លោក​សុខ សៀង​ហុង​ប្រធាន​ការិយាល័យ​របៀប​និង​ឯកសារ​។ ១១ លោក ប៊ុន ដា​រ៉ា​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​និង​សង្គមកិច្ច ។ ១២ លោក ឃុំ គាង​ប្រធានការិយាល័យ​គ្រប់គ្រង​សំណល់​។​១៣ កញ្ញា​ខុន ខេ​ម៉ា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ ។​១៤ កញ្ញា សម ស្រី​លក្ខណ៍ ជា​អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​។ ១៥​លោក ហឿន គន្ធី​អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​និង​សង្គមកិច្ច ។​និង​១៦ លោក​គុណ​ម៉ា​លីន ជា​អនុប្រធាន​ការិយាល័យ​បច្ចេកទេស​និង​ត្រួតពិនិត្យ​ផលប៉ះពាល់​បរិស្ថាន​៕ ដោយ​៖​កូឡាប​

spot_img
×