Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ ៧​នាក់ បាត់​ខ្លួន​ជិត ១៩​នាក់ ក្រោយពេល​ទូក​លិច​ក្នុង​ទន្លេ នៅ​ហុងគ្រី​

spot_img

​មនុស្ស​ចំនួន​យ៉ាងតិចណាស់ ៧​នាក់​បាន​ស្លាប់ និង ១៩​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន ក្រោយពេល​ទូក​ទេសចរណ៍​មួយ​គ្រឿង​បាន​លិច​នៅ​ក្នុង​ទន្លេ Danube ស្ថិត​ក្នុង​ទីក្រុង Budapest ប្រទេស​ហុងគ្រី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្តិច​។​

​មុនពេល​កើតហេតុ មាន​ភ្ញៀវទេសចរ​ចំនួន ៣៣​នាក់​នៅ​លើ​ទូ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​មក​ពី​​ប្រទេស​កូរ៉េខាងត្បូង​។ ទូក​ទេសចរណ៍​នោះ​ទេស ក្រោយពេល​មាន​ទូក​ផ្សេង​មួយទៀត​បាន​បុក​វា ខណៈពេល​វា​កំពុង​ចូល​ចត​។​

​ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ​រសៀល ម្សិលមិញ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ធ្វើ​ការបញ្ជាក់​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន ១៩​នាក់​បាន​បាត់​ខ្លួន​។ ក្រសួង​ដដែល​ថ្លែងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​គ្រោង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​​ទៅកាន់​ប្រទេស​ហុងគ្រី​។​

​ក្រុម​សង្គ្រោះ​កំពុង​ដុតដៃ​ជើង ដើម្បី​ស្វែងរក​សាកសព​អ្នក​ដែល​បាន​បាត់​ខ្លួន​។​

​សូមបញ្ជាក់​ថា ទន្លេ Danube ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់​នៅក្នុង​ទីក្រុង Budapest ប៉ុន្តែ​ទឹកទន្លេ​បាន​ឡើង​យ៉ាងខ្លាំង ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ធ្វើឲ្យ​មាន​ចរន្តទឹក​ហូរ​ខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

 

spot_img
×