Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! ស្ត្រី​វ័យ ១០០​ឆ្នាំ ប្រឡូក​ក្នុង​ឆាកនយោបាយ ក្រោយ​ជាប់ឆ្នោត​ជា​សមាជិ​ក្រុមប្រឹក្សានៅអាឡឺ​ម៉ង់

spot_img

​ស្ត្រី​ចំណាស់​ម្នាក់ វ័យ​រហូតដល់ ១០០​ឆ្នាំ បាន​ប្រឡូក​ចូល​ក្នុង​ឆាកនយោបាយ ក្រោយ​ពេល​គាត់​ត្រូវបាន បោះឆ្នោត​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​នៅ​តំបន់​ដែល​គាត់​រស់នៅ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​

​លោកយាយ ឈ្មោះ Lise Heise បាន​ឈ្នះឆ្នោត​ភាគច្រើន​លើ​សមាជិក​ដទៃ​ទៀត នៅក្នុង​តំបន់ Kirchheimbolanden ដែល​ជា​ទីក្រុង​តូច​មួយ មាន​ប្រជាជន​រស់នៅ​ចំនួន ៨.០០០​នាក់​។​

​លោក Klaus Hartmüller អភិបាលក្រុង Kirchheimbolanden បាន​ថ្លែង​ប្រាប់ CNN ដូច្នេះ​ថា “​លោកយាយ​មាន​ខួរក្បាល​ល្អ និង​កាយសម្បទា​មាំមួន​ដែល​អាច​កាន់​តួនាទី​បាន​”​។​

​លោក​បន្ថែមថា អាយុ​លោកយាយ​បាន​ឈាន​ចូល ១០០​ឆ្នាំ​ កាល​ពី​ខែ​មេសា​កន្លងទៅនេះ ហើយ​គាត់​បាន​សម្រេចចិត្ត​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា ហើយ​គាត់​បាន​សម្រេច​។​

​សូមបញ្ជាក់​ថា លោកយាយ Lise Heise គឺ​ជា​អតីត​គ្រូបង្រៀន និង​ជា​អ្នក​ចូលចិត្ត​ហែល​ទឹក​យ៉ាងខ្លាំង​។ ក្នុង​វ័យ​ជាង ៩០ លោកយាយ​បាន​ទៅ​ហែង​ទឹក​លេង​ជា​ច្រើន​នៅក្នុង​តំបន់​។​

​លោកយាយ​និយាយ​ថា ឥឡូវនេះ ខ្ញុំ​អាយុ ១០០​ឆ្នាំ​។ ខ្ញុំ​មាន​ឱកាស​បើក​មាត់ ដើម្បី​និយាយ​អ្វី​ដែល​ចង់​និយាយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×