Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អាមេរិក​ម្នាក់ ប្រើប្រាស់​សារធាតុ​ញៀន រហូត​ស្លាប់​

spot_img

​​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅ​ចំណុច​សណ្ឋាគារ ហូ​ម​ថោ​ន (Home town) ផ្ទះ​លេខ​ ៣៥E0 ជាន់​ទី​៥ បន្ទប់​លេខ​៥០៣ ផ្លូវ​លេខ​១៧២ ក្រុមទី​១៩ ភូមិ​៥ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី​។​

​ជនរងគ្រោះ​ឈ្មោះ DAUGHERTY ARRON RENE ជនជាតិ អាមេរិក (United States of America ) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​។​

​ក្រោយ​ពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិឡា​សាស្ត្រ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិឆ្ច័យ ពិនិត្យ​សព​។​

​ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់ សព​ស្លាប់​ដោយសារ​គាំងបេះដូង (​បណ្ដា​យ​មកពី​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ក​ហ្វីន​)​។​

​សំភារៈ​ជនរងគ្រោះ​រួមមាន ៖ ទូរស័ព្ទ (​មិន​ស្គាល់​ម៉ាក​)​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​, កាត​ធនាគា​(ATM) ចំនួន​០១​សន្លឹក​, លុយ​ដុល្លារ​ចំនួន​១៦​ដុល្លា​រអាមេរិក​, អត្ត​សញ្ញាញ​ប័ណ្ណ​ចំនួន​០១​សន្លឹក​និង​ខោ​អាវ​មួយចំនួន បាន​ប្រគល់​អោយការិយាល័យ​អន្តោប្រវេស​ន៍​។​

​ក្រោយពី​ពិនិត្យ​រួចខាង​ជំនាញបច្ចេកទេស បាន​ដឹកសាកសពយក​ទៅ​តម្កល់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​) ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕​ ដោយ​៖​កូឡាប​

spot_img
×