Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WEF មកសិក្សា និង​ស្វែងយល់ក្នុង​ការវិនិយោគ​បរទេស ទៅលើ​ស្បៀង និង​កសិកម្ម​

spot_img

​ភ្នំពេញ ​៖ ​ប្រធាន​ផ្នែក​គោលនយោបាយ និង​សហគមន៍​លើ​ពាណិជ្ជកម្ម និង​វិនិយោគ​អន្តរជាតិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​មក​កម្ពុជា ដើម្បី​ធ្វើ​ការសិក្សា និង​ស្វែង យល់​អំពី​កិច្ចសម្របសម្រួល ក្នុង​ការវិនិយោគ​បរទេស ទៅលើ​ស្បៀង និង​កសិកម្ម ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុ​ជ ជា​ពិសេស​ធ្វើ​ការសិក្សា​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និង​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួច​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ សមស្រប ដើម្បី​បង្កើត​បរិយាកាស​វិនិយោគ​។​

​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ១១​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧ​សាភា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប Mr. Matthew Stephenson ប្រធាន​ផ្នែក​គោលនយោបាយ និង​សហគមន៍​លើ​ពាណិជ្ជកម្ម និង​វិនិយោគ​អន្តរជាតិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum, WEF) និង​សហការី​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ទាក់ទង​នឹង​ការចូលរួមចំណែក ឬ​កិច្ចសហការ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការផ្តល់​កិច្ចសម្របសម្រួល​លើ​ការវិនិយោគ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព​។​

​លោក Matthew បាន​ថ្លែងថា WEF កំពុង​ធ្វើ​ការសិក្សា និង​ស្វែង យល់​អំពី​កិច្ចសម្របសម្រួល​ក្នុង​ការវិនិយោគ​បរទេស​ទៅលើ​ស្បៀង និង​កសិកម្ម​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ហើយ​គោលបំណង​នៃ​ជំនួប​នា​ថ្ងៃនេះ​គឺ​ធ្វើ​ការសិក្សា​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និង​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួច​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​សម​ស្រប​ដើម្បី​បង្កើត​បរិយាកាស​វិនិយោគ​មួយ​មាន​លក្ខណ​ប្រទាក់​ក្រឡា សម្របសម្រួល និង​មាន​ប្រសិទ្ធភាព​សម្រាប់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ស្រប​តាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ក្រុម​ការងារ​ជំនាញ​ដែល​បាន​រៀបចំ​គម្រោង​សិក្សា​នេះ​ឡើង​ប្រយោជន៍​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​អំពី​គោល​ន​យោបាយ​អនុគ្រោះ​របស់​រាជ​រដ្ឋាភិបាល បរិយាកាស និង​ឱកាស​វិនិយោគ​លើ​ផលិតកម្ម​ស្បៀង និង​កសិកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ភ្ញៀវ​បន្ថែមថា បច្ចុប្បន្ន​កម្ពុជា បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន មក​ជា​ប្រទេស​ដែល​ផលិត និង​អតិ​រេច​ស្បៀង​សម្រាប់​នាំចេញ​។

ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការដាក់ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល កម្ពុជា​បាននិងកំពុង​ទាក់ទាញ​វិនិយោគិន មក​វិនិយោគ​នៅ​កម្ពុជា​ជា​បន្ត បន្ទាប់​។

ទន្ទឹមនឹងនេះ ក្រសួង​ក៏​បាន​បន្ត​ជំរុញ​ការងារ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រទេស និង​អង្គការ​ជា​ដៃគូ​អភិវឌ្ឍ ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន ធ្វើយ៉ាងណា​ឲ្យ​ការវិនិយោគ​របស់​ពួក​គាត់​ទទួលបាន​ជោគជ័យ ដែល​នេះ​គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ក្នុង​វិស័យ​នេះ និង​ជា​ពិសេស​ជួយ​លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ និង​សេដ្ឋកិច្ច​ជាតិ​។ តែ​ទោះជា​យ៉ាង ណា ការវិនិយោគ​លើ​វិស័យ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ដូច្នេះ​លោក​រដ្ឋមន្ត្រី​បាន​សំណូម ពរ​ឲ្យ WEF និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ គួរ​ពិនិត្យ និង​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម និង​វិស័យ​ឯកជន ដោយ​ផ្តោតជាសំខាន់ លើ​ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ការជំរុញ​ផលិត​កសិកម្ម​តាម​កិច្ចសន្យា​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​បញ្ចប់​ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុង​ការរៀបចំ​ក្រុមការងារ ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​ស្វែងរក​បញ្ហា​គន្លឹះ​សំខាន់ៗ ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ខាងក្រៅ ពង្រីក​ការ​បោះទុន​វិនិយោគ​លើ​វិស័យ​កសិម្ម និង​ការកែឆ្នៃ​ផលិតផល​កសិកម្ម នៅ​កម្ពុជា​បន្ថែម​ទៀត ៕​ ដោយ​ ៖ ​កូឡាប​

 

spot_img
×