Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ត្រាក់ទ័រ​ភ្ជួរ​ដី ប៉ះ​ចំ​មីនតោន ផ្ទុះ​បណ្ដាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់​

spot_img

​ខេត្ត​កណ្ដាល ៖ បុរស​ម្នាក់​កំពុង​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួរ​ដី​ស្រែ​ឲ្យគេ ប៉ះ​ចំ​មីនតោន បណ្ដាលឲ្យ​ផ្ទុះ​ប៉ើង ធ្វើឲ្យ​រង​របួសធ្ងន់ រីឯ​ត្រាក់ទ័រ រង​ការខូចខាត​ស្ទើរ​ទាំងស្រុង នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ចំកា​រជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ធី ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ភ្ជួរ​ដី​ស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រាច ខេត្ត​ព្រៃវែង រងរបួស​ធ្ងន់ ។ ចំណែកឯ​ត្រាក់ទ័រ​ភ្ជួរ​ដី​ខូចខាត​ស្ទើរ​ទាំងស្រុង ។​

​ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើក​ត្រាក់ទ័រ​មក​ភ្ជួរ​ដីស្រែ​ឲ្យឈ្មោះ ទេព្យ សំអុល ភេទ​ស្រី អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ តែ​ភ្ជួរ​បាន​បន្តិច ស្រាប់តែ​ប៉ះចំ​គ្រាប់មីន បណ្ដាលឲ្យ​ផ្ទុះ​ប៉ើង​ត្រាក់ទ័រ និង​អ្នក​បើក ធ្វើឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ រីឯ​ត្រាក់ទ័រ​វិញ​ខូចខាត​ស្ទើរ​ទាំងស្រុង ។​

​សមត្ថកិច្ច មក​ធ្វើ​ការអន្ដរាគមន៍ យក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ ។ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​បា​ម​បញ្ជាក់ថា គ្រាប់​ដែល​ផ្ទុះ គឺជា​គ្រាប់​ប្រភេទ​ប្រឆាំង​រថក្រោះ​គឺ មីនតោន ៕​ ដោយ​៖​កូឡាប​

 

spot_img
×