Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ថ្លើមធំ លួច​គាស់​ទូរ​ដែក​ក្រុមហ៊ុន​ RX យក​លុយ​អស់​ជិត​ ១៥ម៉ឺន​ដុល្លារ​

spot_img

​ខេត្ត​កណ្តាល ​៖ ​ចោរ​លួច​គាស់​ទូរ​ដែក​ក្រុមហ៊ុន ​RX (​ផលិត​ឥដ្ឋ​)​ យក​លុយ​អស់​ជិត​ ១៥ ​ម៉ឺន​ដុល្លារ ដែល​ករណី​នេះ​កើត​ហេតុ​ថ្ងៃ​ពុធ ១១​រោច ខែ​ពិសាខ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២និង៥៥​នាទី ចំណុច​ក្នុង​បន្ទប់​គណនេយ្យ ស្ថិតក្នុង​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឡៅ ស៊ី​ហ្គុន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុងភ្នំពេញ មុខរបរ​ជា នាយក​ក្រុមហ៊ុន ​RX (​ផលិត​ឥដ្ឋ​) ។ ជន​សង្ស័យមិន​ស្គាល់​អត្តសញ្ញាណ​។ សម្ភារៈ​បាត់បង់ប្រាក់​ដុល្លា​ចំនួន​១៤៥,១០០$ (​ដប់​បួន​ម៉ឺន​បួន​ប្រាំ​ពាន់​មួយ​រយ​ដុល្លារ​) ។

​នគរបាល​ប្រាប់​ពី​សភាព​រឿងហេតុ​នេះ​ថា តាម​ការបំភ្លឺ​រប​ស់​បុគ្គលិ​កក្រុមហ៊ុន​ម្នាក់ បានឲ្យដឹងថា ​៖ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ​២និង៥៥​នាទី មាន​ជន​មិន​ស្គាល់ បាន​គាស់​បង្អួច​បន្ទប់​ដាក់​ទូរ​ដែក (​មើល​តាម​កាំ​មេ​រ៉ា​) លុះដល់​វេលា​ម៉ោង​ ៧និង១៥​នាទី ក្នុង​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ ទេីប​បុគ្គលិ​កមក​បម្រើការ​ងារ​ចាក់សោ ហើ​យ​បើក​ទ្វារ​មិន​រួច​មាន​ការសង្ស័យ ក៏​ទៅ​មើលពី​ក្រោយ​ឃើញ​ស្នាម​គាស់​បង្អួច ទេីប​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​សិត្បូ ។​

​ករណី​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត ស្រុក ប៉ុស្តិ៍ សហការ​ខិតខំ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×