Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រាប់​អា​មេ​រិច​ឲ្យទទួល​ស្គាល់​ថា បច្ចេកវិទ្យា​ចិន​រីក​ចម្រើន​ជាង​ខ្លួន ហើយ​មិន​ត្រូវ​គំរាមកំហែង​ដៃគូ​ខ្លួន​នោះ​ទេ​

spot_img

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Mahathir Mohamad បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​របស់​លោក​នឹង​នៅតែ​បន្ត​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Huawei ឲ្យ​កាន់តែ​ច្រើន​តាមតែ​​អាចធ្វើ​បាន​។​

​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារពត៌មាន​ក្នុង​ទីក្រុង​តូ​ក្យូ លោក​បាន​ទទួលស្គាល់ថា ការប្រើប្រាស់​ផលិតផល​របស់ Huawei អាច​មាន​បញ្ហា​សន្តិសុខ ប៉ុន្តែ​វា​នឹង​មិន​ធ្វើឲ្យ​ប្រទេស​ម៉ាឡេស៊ី​រួញរានោះ​ឡើយ​។​

​លោក​ថ្លែង​បែបនេះ​ថា “​ជា​ការពិត​ណាស់ ប្រហែល​មាន​ការធ្វើ​ចារកម្ម​ខ្លះ ប៉ុន្តែ​វា​មាន​អ្វី​ត្រូវធ្វើ​ចារកម្ម​លើ​ម៉ាឡេស៊ី​។ គ្មាន​អ្វី​ជា​អាថ៌កំបាំង​នោះទេ​”​។​

​លោក​បាន​ថ្លែងថា “Huawei បាន​ចូល​ទៅ​ដល់​ការស្រាវជ្រាវ​ដែល​ធំ​ខ្លាំង​ជាង​ការស្រាវជ្រាវ​របស់​ម៉ាឡេស៊ី​ទាំងមូល ដូច្នេះ​ពួក​យើង​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើបាន​”​។​

“​មនុស្ស​គ្រប់គ្នា​ដឹងថា ប្រសិន​ជា​ប្រទេស​ណាមួយ​ចង់​ឈ្លានពាន​ម៉ាឡេស៊ី ពួកគេ​អាច​ដើរ​ចូលមក ហើយ​ពួក​យើង​មិនចាំបាច់​ទប់ទល់​នោះទេ ព្រោះ​វា​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​”​។​

​លោកនិយាយ​បន្តទៀតថា សហរដ្ឋ​អា​មេ​រិច និង​ប្រទេស​ភាគ​ខាងលិច ត្រូវតែ​ទទួលស្គាល​ថា ប្រទេស​ជាច្រើន​នៅ​អាស៊ី ឥឡូវ​អាច​ផលិតផល​របស់​ដែល​ប្រកួតប្រជែង​ខ្លាំង និង​អា​មេ​រិច​មិនគួរ​គំរាមកំហែង​ដល់​ដៃគូ​ជំនួញ​របស់ខ្លួន​ឡើយ​។​

​គាត់​ថា “​បច្ចេកវិទ្យា​របស់ Huawei រីក​ចម្រើន​ជាង​បច្ចេកវិទ្យា​អា​មេ​រិច​។ អា​មេ​រិច​ត្រូវ​ប្រកួត​ជាមួយ​ចិន​។ នៅ​ពេល​មួយ ចិន​នឹង​ឈ្នះ ហើយ​នៅពេល​មួយទៀត​អា​មេ​រិច​នឹង​ឈ្នះ​”​។​

​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដូច្នេះ កើតឡើង​ក្រោយ​ពេល​មានការ​ប្រឆាំង​របស់​អា​មេរិ​ចំពោះ​ការ​​ប្រើប្រាស​បច្ចេកវិទ្យា​របស់ Huawei ដោយ​អា​មេ​រិច​ដាក់​បញ្ជូល​ក្រុមហ៊ុន​នោះ​ចូល​ក្នុងប​ញ្ជី​ខ្មៅ ដែល​មិន​អាច​អោយ​ក្រុមហ៊ុន​អា​មេ​រិច​ណាមួយ​ធ្វើ​ជំនួញ​ជាមួយ​នឹង Huawei បាន​ទៀត​ឡើយ​។​

​ប្រទេស​មួយចំនួន​ក៏​បាន​ប្រកាស​ឈប់​ប្រើប្រាស់ និង​ធ្វើ​ជំនួញ​ជាមួយ Huawei ផងដែរ ក្រោយពេល​មាន​ការប្រឆាំង​ពី​អា​មេ​រិច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×