Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ​៖ ​ណែនាំ​អោយ​មេ​ប៉ុស្តិ៍ច្រក​ទ្វារ​ទ្វេភាគី​ថ្មី​ ត្រូវ​បង្កើន​ការទំនាក់ទំនង​ជាមួ​យ​ភាគី​មិត្ត​នៅ​ព្រំដែន​ដើម្បី​បង្កើន​លើ​គុណភាព​ នៃ​ការងារ​របស់​ខ្លួន​

spot_img

​តាកែវ ​៖ ​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ទ្វេភាគី​ កំពង់​ក្រសាំង​ថ្មី នៅ​ស្រុក​ប​រូ​រី​ជលសារ ខេត្តតាកែវ នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក​វរៈ​សេ​នីយ៍ឯក ឆឹង រតនៈ ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ជំរុញ​អោយ​មន្ត្រីនគរបាល​ដែល​ឈរជើង​នៅតាម​តំបន់​បន្ទាត់​ព្រំដែន​នេះ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ទំនាក់ទំនង ជាមួយ​និង​ភាគ្គី​មិត្ត​ដែល​ជា​ប្រទេស​ជិតខាង​ដើម្បី​រួមគ្នា​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុស​ច្បាប់​ផ្សេងៗ​អោយ​កាន់តែ​មាន​ប្រសិទ្ធិភាព ស្រប​តាម​គោល​ការ​របស់​ថ្នាក់លើ ។​

លោក​ស្នងការរង​បាន​បន្តថា ក្នុងនាម​យើង​ជា​មន្ត្រី​នគរបាល​ត្រូវតែ​គោរព​វិន័យ​របស់​អង្គភាព និង​ចេះ​សាមគ្គីភាព​គ្នា​អនុវត្ត​លើ​ការងារ​អោយបាន​ល្អ ហើយ​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ជាមួយនឹង​ការការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព គ្មាន​ចោ​រលួច ចោរ​ប្លន់ និង​ក្មេង​ទំនើង​ឡើយ ។​

សូមបញ្ជាក់​ថា មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ទ្វេភាគី​កំពង់​ក្រសាំង​ចាស់​ដែល​ឈ្មោះថា លោក​វរៈ​សេ​នីយ៏ទោ ជា សិដ្ឋា​ជ័យ ត្រូវបាន​ផ្ទេរ​ភារៈកិច្ច​មក​បម្រើ​រការ​ងារ​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​វិញ ដោយ​ជំនួស​ដោយ​លោក​វរៈ​សេនីយ៍​ត្រី ហ៊ាន ឆៃ​រឿន ត្រូវបាន​តែងតាំង​ជា​មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ទ្វេភាគី​កំពង់​ក្រសាំង​ថ្មី ៕ ដោយ ៖ តាកែវ​

 

spot_img
×