Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បង្ហាញមុខ​ជនសង្ស័យ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​ព្រៃនប់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យ ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ក្មេងប្រុស ស្រី​២​នាក់​បងប្អូន​បង្កើត នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ ពេលនេះ​សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ជា​បណ្តោះអាសន្ន​ហើយៗ បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ កំពុង​រត់គេចខ្លួន​។​

​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ជនជាប់សង្ស័យ​លើ​ករណី​ឃាតកម្ម​ខាងលើនេះ ឈ្មោះ ឈឹម វិចិត្រ ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ​។​

​សមត្ថកិច្ច​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​, សមត្ថកិច្ច​នៅ​តាម​បណ្តា​មូលដ្ឋាន ឬ​ខេត្ត​នានា និង​ប្រជាពលរដ្ឋ ដែល​បាន​ប្រទះឃើញ​ជន​ជាប់​សង្ស័យ​ដូច​បង្ហាញ​ក្នុង​រូបថត​នេះ បើ​បាន​ជួប ឬ​ឃើញ​នៅ​កន្លែង​ណាមួយ ត្រូវ​ផ្តល់​ព័ត៌មាន ឬ​ចាប់ខ្លួន​នាំ​មក​សាកសួរ​ទាក់ទង​ឃាតកម្ម​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​អំពើ​ឃាតកម្ម​មួយ​ករណី បាន​កើតឡើង នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ឃាតកម្ម​នេះ សមត្ថកិច្ច​ដាក់​ការសង្ស័យថា ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់ អត្តសញ្ញាណ បណ្តាល​ឲ្យ​ក្មេងប្រុស ស្រី​២​នាក់​បងប្អូន​បង្កើត បា​ម​រងគ្រោះ​រហូតដល់​ស្លាប់​ទាំង​ពីរ​នាក់​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្មេងៗ​រងគ្រោះ​ទាំង​ពីរ​នាក់​នោះ​មានឈ្មោះ ផា សុខលី ភេទ​ប្រុស អាយុ​ ២ ​ឆ្នាំ​កន្លះ បាន​ស្លាប់ នៅ​កន្លែង​កើតហេតុ និង​ឈ្មោះ ផា ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​១០​ឆ្នាំ បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​កាល​ពី​យប់មិញ​នេះ ​៕​ ដោយ ៖ ដែន សីមា

spot_img
×