Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់មុខ​ហើយ នគរបាល​នៅ​នាយកដ្ឋាន​ព្រំ​ដែនទឹក​ម្នាក់ ជា​ចោរ ចូល​លួច iPad នៅ​ហាង​វី​ង​វេរ​លុយ​រស្មី​សាមគ្គី​

spot_img

(​ភ្នំពេញ​)៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្តីពី​ការ​លួច​យក​Ipad មន្ត្រី​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​នោះ ឈ្មោះ ហេង ហាប់ អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំ​ដែនទឹក អាយុ​25​ឆ្នាំ​។​

​សូមបញ្ជាក់ថា បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​ជា​មន្ដ្រីនគរបាល និង​ពាក់​ស័ក្ដិ​៣ ក្នុង​ហាង​មួយកន្លែង ហើយ​បាន​ធន​វើ​សកម្មភាព​លួច iPad មួយគ្រឿង​ទៅ​បាត់ ។ បន្ទាប់ពី​ដឹងថា​បាត់​អាយ​ផេ​ត ម្ចាស់​ហាង បាន​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​មន្ត្រី​ម្នាក់ លួច​យក ហើយ​ត្រូវ​ម្ចាស់​ហាង​យក​វីដេអូ ទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share ហើយ​ខំ​មិន​រិះគន់​យ៉ាង​ធ្ងន់ៗ ដែល​ធ្វើ​ប៉ះពាល់​ដល់​ស្ថាប័ន​នគរបាលជាតិ​។​

​ទោះបីជា​ណា​យ៉ាងណាក៏ដោយ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ ពុំទាន់​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ម្ចាស់​ហាង ថា​តើ​ករណីនេះ កើតឡើង​នៅពេលណា ថ្ងៃ​ណា និង​ហាង​នៅទីណា​នោះទេ ប៉ុន្តែ​បើតាម​វិ​ដេ​អូ​បង្ហាញថា ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ វេលា​ម៉ោង​៩​ព្រឹក​។​

​បើ​យោង​លោក​អធិការនគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​នៅ នា​រសៀល​ថ្ងៃទី​៣០ ឧសភា​នេះ​ថា កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ល​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដាក់ ហើយក៏​រកឃើញ​មន្ដ្រីនគរបាល​រូបនោះ ដោយ​គាត់​យល់ព្រម​ចូលមក​សារភាព​ពី​កំហុស និង​ព្រម​ប្រគល់​អាយ​ផេ​តទៅ​ម្ចាស់​ហាង ៕​ ដោយ ៖ កូឡាប

spot_img
×