Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោយ ផ្ទុះ​ជំងឺ​នៅ​វៀតណាម​

spot_img

(​ភ្នំពេញ​) ៖ ​ស្រប​ពេលដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​កំពុង​រាតត្បាត​លើស​ត្វ​ជ្រូក​នៅ​ប្រទេស​វៀតណាម ហើយ​ជ្រូក​របស់​វៀតណាម បាន​នាំចូល​ជ្រូក មក​ទីផ្សារ​របស់​កម្ពុជា តាម​ច្រករបៀង​ព្រំដែន ដែលមាន​ព្រំប្រទល់​ជាមួយគ្នា​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​សារាចរ​ណែនាំ ស្តីពី​វិធា​ការ​បន្ទាន់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រសួង​បានដាក់​វិធានការ​ជាក់លាក់ និង​ម៉ឺងម៉ាត់​ដូចខាងក្រោម ​៖

១ . ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការ​នាំចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​ខុសច្បាប់​គ្រប់​ប្រភេទ ដោយឆ្លងកាត់​តាម​ច្រកព្រំដែន អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​សមត្ថកិច្ច​ច្រកចេញចូល​តាម​ព្រំដែន​។ ក្នុងករណី​មិនបាន​អនុវត្ត​ត្រឹមត្រូវ ឬ​មានការ​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត​នោះ នឹង​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះមុខ​ក្រសួងកសិកម្ម និង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

២. ត្រូវ​បន្ត​ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព ឲ្យ​បាន​ហ្មត់ចត់​នៅ​គ្រប់ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ទីកន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្តុំ​ជ្រូក កន្លែង​អាជីវកម្ម​ជ្រូក និង​សត្តឃាតដ្ឋាន ព្រមទាំង​បង្កើន​ការតាមដាន ឃ្លាំមើល និង​ត្រួតពិនិត្យ​ជាប្រចាំ លើ​សុខភាព​ជ្រូក​ទូទាំងប្រទេស និង​ចាត់វិធានការ​ឲ្យ​ទាន់ពេលវេលា ប្រសិន​មានការ​សង្ស័យ​វត្តមាន នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

៣. ពង្រឹង​ការត្រួតពិនិត្យ​អានា​ម័​យ​ជ្រូក និង​ផលិតផល​ជ្រូក​នៃ​តាម​សត្តឃាតដ្ឋាន និង​កន្លែង​តាំង​លក់​ឲ្យ​បាន​ហ្មត់ចត់​។

៤. រាល់​ការ​ចរាចរ​សត្វ​ជ្រូក និង​ផលិតផល​ជ្រូក ត្រូវមាន​វិញ្ញាបនបត្រ​បសុព្យាបាល​ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ ដោយ​កាត់​សន្និធិ​លើ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ធ្វើការ​ផាក​ពិនិត្យ​ស្របតាម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ជា​ធរមាន​។

៥. បង្កើត​ការអង្កេត​តាមដាន ឃ្លាំមើល​ស្ថានភាព​សុខភាព​ជ្រូក​នៅតាម​មូលដ្ឋាន កន្លែង​ចិញ្ចឹម និង​តាម​កសិដ្ឋាន​ជាប្រចាំ​។ ក្នុងករណី​មានការ​សង្ស័យ​ពី​ការកើតមាន ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវ​ចាត់វិធានការ​អនាម័យ​ជាបន្ទាន់ ដោយ​ហាមឃាត់​ចរាចរ​ជ្រូក ធ្វើការ​សម្លាប់​មេរោគ​នៅនឹងកន្លែង និង​តំបន់​ជុំវិញ ព្រមទាំង​ត្រូវ​ធ្វើការ​កម្ទេចចោល ឬ​ធ្វើ​ប្រព្រឹត្ត​កម្ម​នៅនឹងកន្លែង ស្របតាម​វិធានការ បសុព្យាបាល និង​តាមដាន​ជាប្រចាំ​នៅ​តំបន់​ជុំវិញ​។ ជាមួយគ្នានេះដែរ ត្រូវ​ប្រមូល​សំណាក រួច​បញ្ជូនមក​មន្ទីរ​ពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ធ្វើការ​វិភាគ​បន្ថែម និង​ចាត់វិធានការ​បន្ត​។

៦. ត្រូវ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​គ្រប់​កម្រិត ឱ្យមាន​ការយល់ដឹង​អំពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺឆ្លង​សត្វ​ផ្សេងទៀត ជំរុញ​ការអនុវត្ត​ជីវ​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ និង​ជំរុញ​ការចិញ្ចឹម​ជ្រូក​ដាក់​ទ្រុង និង​មាន​ជីវ​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​ធ្វើការ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ឲ្យ​ជៀសវាង​ការប្រើប្រាស់​កាក សំណល់​អាហារ ឬ​កាកសំណល់​ដែលមាន សាច់ជ្រូក​ពុំបាន​ចម្អិន​ល្អជា​ចំណី​ផ្តល់ឱ្យ​ជ្រូក​។

៧. បន្ត​ការផ្សព្វផ្សាយ ដល់​ប្រជាជន និង​អ្នក​ចិញ្ចឹម​ជ្រូក​ឱ្យបាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់ និង​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​ផលិតកម្ម​ជ្រូក ដែល​បណ្ដាលមកពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។

៨. ធ្វើការ​សហការ ឱ្យបាន​ល្អជា​មួយ​ភាគី​ប្រទេស​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចលនា​ជ្រូក និង​ផលិតផល​ជ្រូក ដើម្បី​ធ្វើការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​នេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×