Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​-​ប្រុស​ចំនួន​ ៣ ​នាក់​ លង់ទឹក​ស្រះ​ស្លាប់​នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ​៖ ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្វាយរៀង ​រួម​នឹង​សមត្ថកិច្ច​​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ផង​នោះ បាន​រាវរក​សព​ក្មេងប្រុស​ស្រី​ចំនួន​៣​នាក់​ដែល​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ដោយសារ​លង់ទឹក​ស្រះ​ដែល​អេស​ស្កា​ទ័​រ​បាន​ជីក​មាន​ជម្រៅ​ជ្រៅ​ស្ថិត​ក្នុងភូមិចុង​ព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ ថ្ងៃទី​៣០​ ខែឧសភា ​ឆ្នាំ​២០១៩ ​ហើយ​សព​របស់​ក្មេងរងគ្រោះ​បាន​រាវ​រកឃើញ​នៅវេលា​ម៉ោង​៧​និង៣០​នា​យប់​ថ្ងៃ​ដដែល ​។​

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​ ៖​ មុនពេល​កើតហេតុ​មាន​ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់​បាន​បបួលគ្នា​ទៅលេង​ទឹកស្រះ​ដែល​គេ​ជីក​មានទឹក​ពេញ​ខាងក្រោយ​វត្ត​សន្តិភាព​ផ្តុំ​ទីតាំង​វាល​ចាក់សំរាម​។​

​ប្រភព​ខាងលើ​បាន​បន្ត​អោយដឹងទៀតថា​ ៖​ ខ​ណៈ​ពេល​កំពុង​លេង ​ស្រាប់​តែមាន​អ្នក​លង់ទឹក ​ហើយ​ពួកគេ​បាន​ចុះជួយ​តោង​តៗ​គ្នា​បណ្តាលអោយ​លង់ទឹក​ស្លាប់​ទាំង​អស់គ្នាតែម្តង​។ ​ក្រោយពី​ឃើញ​គ្នីគ្នា​លង់​ ក្មេងស្រី​ម្នាក់​បាន​រត់​ទៅផ្ទះ​ហៅ​គេឯង​ជួយ ​ទើប​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច​និង​សាច់ញាតិ​រត់ទៅរក​មើល​តែ​មិនឃើញ​រហូត​ម៉ោងជាង​”៧​យប់​ទើប​រកឃើញ​ហើយ​សមត្ថកិច្ច​បាន​ស្រង់​យក​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។​

​ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ទាំង​ ៣ ​នាក់​នោះ​ ៖ ​ទី​១.​មានឈ្មោះ សុគន្ធ ចារី ភេទ​ស្រី អាយុ ១១​ឆ្នាំ ​រស់នៅ​ភូមិ ចុង​ព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង​ជា​សិស្ស​ ។ ​ទី​២.​ឈ្មោះ ចាប ម៉ា​រី ភេទ​ប្រុស អាយុ ៧ ឆ្នាំ​ជា​សិស្ស​ ។ ​ទី​៣. ​ឈ្មោះ ផាន់ យ៉ា​នី​វ​ល័​ក្ខ ភេទ​ស្រី អាយុ ១២​ឆ្នាំ​ជា​សិស្ស​ អ្នក​ទាំង​៣​បាន​ស្លាប់​ទាំងអស់​ ។ ​និងទី​៤.​មានឈ្មោះ​ហ៊ួ សុគន្ធ​រី ភេទ​ស្រី អាយុ ៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​នៅរស់ រ​ត់ទៅ​ហៅ​គេ​ជួយ ​៕ ដោយ ៖ ​វៃ​កូ​

 

spot_img
×